នាយករដ្ឋមន្ត្រីសិង្ហបុរីអរគុណសម្ដេចធិបតី ដែលទូរសព្ទទៅអបអរលោក គ្រាដែលឈ្នះឆ្នោតបន្តកាន់តំណែង

ចែករំលែក៖

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lawrence Wong សរសេរសារអរគុណសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានទូរសព្ទទៅរូបលោកដោយផ្ទាល់ ដើម្បីអបអរសាទរគ្រាដែលលោកឈ្នះឆ្នោតបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីសិង្ហបុរី។ ក្រៅពីនៃលោក ក៏អរគុណ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងលោកស្រី ផែ ថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ ចំពោះការអបអសាទរលោកដូចគ្នា។

លោកនាយករដ្ឋមន្ត្រីសិង្ហបុរី Lawrence Wong សរសេរលើបណ្ដាញហ្វេសប៊ុកដូច្នេះ÷” បានទទួលទូរស័ព្ទពីនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ អ៊ីង ស៊ីណាវ៉ាត្រា កាលពីម្សិលមិញ និងនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh នៅថ្ងៃនេះ។ ខ្ញុំអរគុណពួកគេចំពោះពាក្យអបអរសាទរដ៏កក់ក្តៅចំពោះលទ្ធផលនៃការបោះឆ្នោត”។ នេះយោងតាមប្រភពពី ង៉ិល ណារ៉ាត់ នៅល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ។ 

លោកនាយករដ្ឋមន្ត្រីសិង្ហបុរី អះអាងថា តាមរយៈជំនួបតាមខ្សែទូរសព្ទ លោក និងនាយករដ្ឋមន្ត្រីកម្ពុជា និងវៀតណាម និងថៃ បានបញ្ជាក់ឡើងវិញនូវទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ និងការប្តេជ្ញាចិត្តក្នុងការបន្តធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការទាំងទ្វេភាគី និងនៅអាស៊ាន។ 

លោក Lawrence Wong អះអាង កំពុងរង់ចាំជួបនាយករដ្ឋទាំង៣នេះ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធលើកទី៤៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី៕ 

រូបថត÷ FB Lawrence Wong

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print