អន្តរជាតិ ៖ នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ប្រធាន ទីស្នាក់ ការ ទំនាក់ទំនង សាធារណៈអន្តរសេវាកម្ម នៃ កងទ័ពប៉ាគីស្ថាន បានថ្លែង កាលពីថ្ងៃទី ៧ ខែ ឧសភា ថា ការវាយប្រហារតាមអាកាសរបស់ឥណ្ឌាទៅលើគោលដៅ លំនៅឋាន របស់ជនស៊ីវិលប៉ាគីស្ថាននៅថ្ងៃដដែល នោះបានសម្លាប់ជនស៊ីវិល យ៉ាងហោចណាស់ ២៦ នាក់ និង ៤៦ នាក់ផ្សេងទៀត រងរបួស ។
លោក បាន ថ្លែង នៅក្នុងសន្និសីទសារព័ត៌មានដែលរៀបចំ ធ្វើ នៅទីស្នាក់ការកណ្តាលនៃ កងទ័ពជើង គោក របស់ ប៉ាគីស្ថានថា លំនៅឋាន របស់ជនស៊ីវិលនៅក្នុងតំបន់ចំនួន ៤ នៃប្រទេសប៉ាគីស្ថាន និងនៅទីប្រជុំជន Muzaffarabad នៃតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ព្រមទាំង តំបន់ Godley ជាដើម បាន រង ការវាយប្រហារតាមអាកាសរបស់ឥណ្ឌា។ កងទ័ពអាកាសប៉ាគីស្ថានបានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌាចំនួន ៥ គ្រឿងក្នុងប្រតិបត្តិការ វាយបក ។
គេហទំព័រ «CCFR China state-controlled media » លោកបាន បន្ត ថា ក្នុង ការវាយប្រហារតាមអាកាស ប្រទេសឥណ្ឌាក៏បានបំផ្លាញទំនប់វារីអគ្គិសនីនៅតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថានផងដែរ ក្រៅពីនេះ មាន ជើងហោះហើរជាតិ និងអន្តរជាតិរាប់សិប បាននិង កំពុង ហោះ ហើរក្នុងដែនអាកាសរបស់ ប៉ាគីស្ថាន សកម្មភាព របស់ ឥណ្ឌា បាន ធ្វើ ឲ្យ អ្នក ដំណើរ រាប់ ពាន់ នាក់ ស្ថិត ក្នុងសភាព គ្រោះ ថ្នាក់យ៉ាង ធ្ងន់ធ្ងរ៕
ដោយ ៖ សិលា