ចោរឆក់កាបូបជនបរទេស២នាក់ត្រូវនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ មុខសញ្ញាចោរឆក់កាបូបជនបរទេស២នាក់ត្រូវបានកម្លាំងនគរបាព្រហ្មទណ្ឌខណ្ឌដូនពេញសហការជាមួយនគរបាលកម្រិតស្រាលក្រុងចុះអន្តរគមន៍ភ្លាមៗបន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពឆក់កាបូបជនបរទេសប្រុសស្រី២នាក់កំពុងតែជិះរឺម៉កម៉ូតូតែមិនបានសម្រេចដោយសារអ្នករត់រឺម៉កម៉ូតូបីស្រែកឆោឡោផ្អើលដល់សមត្ថកិច្ចកំពុងល្បាតនៅក្បែរនោះដេញតាមចាប់ជាប់តែម្តង ។

ករណីឃាត់ខ្លួនចោរឆក់កាបូបខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវព្រះនរោត្តម កែងផ្លូវលេខ១៥៤ សង្សង្កាត់ផ្សារដាលទី២ ខណ្ឌដូនពេញ ។

ប្រភពព័ត៌មានពីសមត្ថិច្ចគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ ឲ្យដឹងថា ជនរងគ្រោះអត់ស្គាល់អត្តសញ្ញាណ ជាជនជាតិបរទេសប្រុសស្រី២នាក់ ក្រោយកើតហេតុមិនបានដាក់ពាក្យបណ្ដឹងនោះទេ ។ ចំណែកឯជនសង្ស័ទាំង២នាក់នោះទី១-ឈ្មោះ ដាំ ធារិទ្ធ ហៅក្តឹប ភេទប្រុស អាយុ២៧ឆ្នាំ និងទី២-ឈ្មោះ សម្បត្តិ ភក្តី ភេទប្រុស អាយុ២៧ឆ្នាំទាំងពីរនាក់មានមុនរបរនិងទីកន្លែងមិនពិតប្រាកដ ជិះម៉ូតូួ១គ្រឿងធ្វើកម្មភាពម៉ាក់ហុងដាស្កុបពីរ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BN-6665 ។

ប្រភពបន្តទៀតថា នៅមុនពេលកើតហេតុជនសង្ស័យជិះម៉ូតូ១គ្រឿងមានគ្នា២នាក់ ដោយឈ្មោះ ដាំ ធារិទ្ធ ជាអ្នកបើកម៉ូតូលុះជិះមកដល់ចំណុចខាងលើស្រាប់តែជនរងគ្រោះកំពុងតែជិះរ៉ឺម៉កម៉ូតូប្រុសម្នាក់ស្រីម្នាក់ ដោយស្រី្តរងគ្រោះមានស្ពាយកាបូបឈប់ស្តុបភ្លាមនោះជនសង្ស័យបានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីរងគ្រោះតែជនរងគ្រោះបានទាញមកវិញនិងស្រែកឆោឡោផ្អើលដល់សមត្ថកិច្ចកំពុងល្បាតនៅក្បែរនោះដេញតាមចាប់ជាប់តែម្តង ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានបញ្ចូនទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់

IMG_1293 IMG_1292

ដោយ៖ ស ដារ៉ា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print