សាលាខណ្ឌសែនសុខរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧របស់ក្រុមប្រឹក្សាខណ្ឌសែនសុខ អាណត្តិទី២

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នៅសាលាខណ្ឌសែនសុខបានបើកកិច្ចប្រជុំសាមញ្ញលើកទី២៧របស់ក្រុមប្រឹក្សាខណ្ឌសែនសុខ អាណត្តិទី២ ដែលមានការអញ្ជើញជាអធិបតីពីប្រធានក្រុមប្រឹក្សាខណ្ឌ អភិបាល អភិបារង នៃគណៈអភិបាលខណ្ឌ អាជ្ញាធរ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់នៅក្នុងខណ្ឌទាំងមូល ដើម្បីពន្លឿនការងារសម្រាប់សេវ៉ាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ក៏ដូចជាការពង្រឹងសន្ដិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ការអភិវឌ្ឍស្ថាបនា។

នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧របស់ក្រុមប្រឹក្សាខណ្ឌសែនសុខ អាណត្តិទី២ បានផ្តោតសំខាន់ទៅលើគោលការចំនួន៦ចំនុចដែលត្រូវលើកយកមកពិភាក្សាដាក់ចេញជាផែនការសម្រាប់ការងារអនុវត្តចំពោះមុខគឺ បញ្ហារៀបចំការធ្វើអត្តសញ្ញាប័ណ្ណជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងការណែនាំដល់បងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋានឲ្យទៅចុះឈ្មោះបោះឆ្នោតឲ្យបានព្រមៗគ្នា៕

ហា (5) ហា (4) ហា (1) ហា (3) ហា (6)

ដោយ៖ តុង សីហា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print