ចែករំលែក៖

Manchester United និង Tottenham ដែលជាក្រុមមកពីប្រទេសអង់គ្លេសទាំងពីរ នឹងជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ Europa League នៅថ្ងៃទី 21 ខែឧសភា ឆ្នាំ2025នៅក្នុងទឹកដីក្លឹប

Athletic Bilbaoរបស់អេស្ប៉ាញ។
ក្លឹបបិសាចក្រហម Man United

របស់ លោកគ្រូបង្វឹក Ruben Amorim បានយកឈ្នះលើក្រុមអេស្ប៉ាញ Athletic Bilbao 7-1 សរុបទាំងពីរជើងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័តរបស់ពួកគេ ដើម្បីឈានទៅវគ្គបន្ត ខណៈដែល Spurs បានយកឈ្នះ Bodo/Glimt 5-1 សរុបទាំងពីរជើង។

Man

United មានសង្ឃឹមថាអាចឈ្នះពានរង្វាន់ Europa League ជាលើកទីពីរក្នុងរយៈពេល 8 ឆ្នាំ ខណៈដែល Tottenham កំពុងតែស្រេកឃ្លាននឹងការឈ្នះពានរង្វាន់ទ្វីបអឺរ៉ុបដែលរង់ចាំរយៈពេល 41 ឆ្នាំមកហើយ។

 

Manchester United និង Tottenham លេងអន់ដូចគ្នាក្នុងស្រុកក្នុងរដូវកាលនេះ ខណៈដែលពួកគេឈរនៅលេខ 15 និង 16 រៀងគ្នាក្នុង តារាងអង់គ្លេសPremier League ។ ទោះជាយ៉ាងណាក៏ដោយការឈ្នះ ពានរង្វាន់អ៊ឺរ៉ុបនឹងអាចចាត់ទុកថាជាជោគជ័យមួយរបស់ពួកគេ។

 

ការទទួលជ័យជម្នះក្នុងវគ្គផ្តាច់ព្រ័ត្រនឹងមានន័យថាមិនមែនគ្រាន់តែបានទទួលកន្លែងមួយក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយនោះទេ ហើយទទួលបានទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់គឺ១០០លានផោនដែលភ្ជាប់មកជាមួយ

...

ផងដែរ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print