ក្រសួង​មហាផ្ទៃ​ សម្រេចដកដំណែង​ លោកវរៈសេនីយ៍ទោ​ ផាង​ ប៉ែត​ អធិការ​ និង​លោកវរៈសេនីយ៍ត្រី​ អ៊ុត​ សឿង​អធិការ​រង​ ស្រុកកូនមុំ​ ខេត្ត​រតនគិរី​ហើយ!

ចែករំលែក៖

ខេត្ត​រតនគិរី​៖​ លោកវរៈសេនីយ៍ទោ​ ផាង​ ប៉ែត​ អធិការ​ និង​លោកវរៈសេនីយ៍ត្រី​ អ៊ុត​ សឿង​អធិការ​រង​ ស្រុកកូនមុំ​ ខេត្ត​រតនគិរី​ ត្រូវ​បាន​លោកអភិសន្ដិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ សម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះមន្ត្រីនគរបាលចំនួន ២រូប នៃអធិការដ្ឋាននគរបាលស្រុកកូនមុំ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបើកផ្លូវឱ្យតុលាការបន្តនីតិវិធី តាមផ្លូវច្បាប់។

សាមីខ្លួនដែលមានឈ្មោះក្នុង​សេចក្ដី​សម្រេច​ខាងលើ​ ត្រូវមកបង្ហាញខ្លួនរៀងរាល់ម៉ោងធ្វើការនៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី រហូតដល់មានការសម្រេចជាថ្មី។

...

ដូច្នេះ​អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃ អគ្គនាយកដ្ឋានធនធានមនុស្ស ក្រុមប្រឹក្សានិងគណៈអភិបាលខេត្តរតនគិរី ប្រធាននាយកដ្ឋានបុគ្គលិក មន្ត្រីនគរបាលជាតិ ប្រធាននាយកដ្ឋានគោលនយោបាយ ប្រធាននាយកដ្ឋាន អង្គភាពពាក់ព័ន្ធ ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងសាមីខ្លួនត្រូវអនុវត្តតាមប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print