ស្វាមីតារាចំរៀង អ្នកស្រី មាស សុខសោភា បានប្តឹង លោក«អង្គមហាឦស្វរៈសិវមោក្ខពេជ្រ សង្វារវង្សហៅលោកតាសក់សភ្នំត្បែង» ក្នុងករណីឆបោក យកប្រាក់ភរិយាគាត់សាងសង់ទីតាំងគោរព ព្រហ្មមញ្ញសាសនា ដែលគ្មានច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ លោក Rada Ith ដែលគេដឹងថា ជាស្វាមី របស់អ្នកស្រី មាស សុខសោភា បានបង្ហាញនូវការខកចិត្តយ៉ាងខ្លាំង នូវអ្វីដែល លោក«អងគមហាឦស្វរៈសិវមោក្ខពេជ្រសង្វារវង្សហៅលោកតាសក់សភ្នំត្បែង» ដើរតួជាអ្នកធម៌អារ្យ រហូតដល់ភរិយាខ្លួនជឿលង់ចំណាយប្រាក់ជាង ៣០មុឺនដុល្លារ ក្នុងនោះចេញពីគណនីធនាគារគាត់ជាង ២០មុឺនដុល្លារ សុទ្ធតែ ងប់ងល់នឹងការជឿដោយគ្មានហេតុផល ក្នុងនោះគាត់បាននិយាយថា « ពួកគេនឹងមានឥទ្ធិពលលើអ្នកដូចជា diva ឬព្រះរបស់អ្នក ប៉ុន្តែនៅចុងបញ្ចប់នៃថ្ងៃនោះ វាជាអាជីវកម្ម»។

លោក ហួន គា ប្រធានមន្ទីរ ធម្មការ និង សាសនា ខេត្តព្រះវិហារ បានប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ថា ៖ តាមពិត លោក«អងគមហាឦស្វរៈសិវមោក្ខពេជ្រសង្វារវង្សហៅលោកតាសក់សភ្នំត្បែង» គាត់មិនបានសាងសង់រូបសំណាក់នៅលើភ្នំត្បែងទេ គឺត្រៀមសាងសង់ជាប្រាសាទនៅក្រោមជើងភ្នំ ប៉ុន្តែសកម្មភាពរបស់ គឺធ្វើខុសច្បាប់ ដូច្នេះហើយខ្ញុំបានធ្វើរបាយការណ៍ជូនទៅក្រសួង ធម្មការ និង សាសនា ទើបខាងក្រសួងបានបញ្ឈប់ឱ្យគាត់ធ្វើសកម្មភាព ក្នុងនោះក្រសួងតម្រូវឱ្យ «លោកតាសក់សភ្នំត្បែង» គោរពតាមគោលការណ៍ ៣ ចំណុច ៖
-ទី១-ត្រូវសុំច្បាប់ឱ្យបានត្រឹមត្រូវ ពីក្រសួង ធម្មការ និង សាសនា ។
-ទី២-ត្រូវបង្ហាញឱ្យបានច្បាស់លាស់ តើប្រភពចំណូលទាំងអម្បាលមាណ បានមកពីសប្បុរសជនណាខ្លះ បញ្ជាក់ឈ្មោះ និងចំនួនទឹកប្រាក់ ។
-ទី៣-បញ្ឈប់ជាដាច់ខាត នូវសកម្មភាពខុសច្បាប់ លើការផ្សព្វផ្សាយលើបណ្តាញសង្គមអំពីសាសនា ដែលខ្លួនបានលើកឡើងកន្លងទៅ ជាប្រយោជន៍អូសទាញលួងលោមឱ្យប្រជាពលរដ្ឋយល់ច្រឡំ ទោះជាគាត់តាំងខ្លួនថារៀបចំសាងសង់ប្រាសាទ ជាប្រពៃណីជំនឿព្រហ្មមញ្ញសាសនា នោះក៏ដោយ ។
លោក ហួន គា ប្រធានមន្ទីរ ធម្មការ និង សាសនា ខេត្តព្រះវិហារ បញ្ជាក់ថា ៖ ក្រសួងឱ្យគាត់បញ្ឈប់ធ្វើសកម្មភាពនេះ តាំងពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ មកម្ល៉េះ ។ ម្យ៉ាងទៀតប្តីអ្នកស្រី មាស សុខសោភា ក៏បានដាក់ពាក្យប្តឹងមកខាងខ្ញុំ ក្នុងហេតុផលថា «លោកតាសក់សភ្នំត្បែង» តាមរយៈការផ្សព្វផ្សាយពីសាសនា ដើម្បីបានប្រាក់ពីប្រជាពលរដ្ឋក្នុងនោះ ប្រពន្ធគាត់ចំណាយប្រាក់ជាង ៣០មុឺនដុល្លារ ដោយប្រាក់ជាង ២០មុឺនដុល្លារជាប្រាក់ដែលចេញពីគណនីធនាគាររបស់គាត់។ លោក ហួន គា បន្តថា ៖ ចំពោះការបង្ហោះរឿងលុយ នោះជាបញ្ហាផ្ទៃក្នុងគ្រួសារគាត់តែប៉ុណ្ណោះ សំខាន់ខាងខ្ញុំ តម្រូវឱ្យ «លោកតាសក់សភ្នំត្បែង» អនុវត្តតាមស្មារតីអ្វីដែលក្រសួងបានណែនាំនោះ នឹងបានឱ្យគាត់បញ្ឈប់សកម្មភាព។

សូមបបញ្ជាក់ថា ៖ លោក Rada Ith ដែលគេស្គាល់ថា ជាប្តីតារាចំរៀងដ៏ល្បី គឺអ្នកស្រី មាស សុខសោភា បានបង្ហោះលើផេកផ្លូវការថា ៖ នៅខែមិថុនា ឆ្នាំ 2023 បទចម្រៀងព្រះបាទជ័យវរ្ម័នទី៧ សោយទិវង្គត ត្រូវបានលុបចេញតាមសំណើរបស់ Samdech Hun Sen of Cambodia ដោយសារទំនុកច្រៀងនៃបទនេះ។ បុគ្គលដែលសរសេរបទចម្រៀងនេះគឺ Mr. Vong Chakrayuth ដែលត្រូវបានគេស្គាល់ថា អង្គមហាឦស្វរៈសិវមោក្ខ-ពេជ្រ សង្វារវង្ស ហៅ លោកតាសក់សភ្នំត្បែង គឺទទួលខុសត្រូវទាំងស្រុងចំពោះបទចម្រៀងនេះ។ ខ្ញុំ និងលោកតាសក់ស បាននិយាយគ្នាយ៉ាងច្បាស់លាស់ ដោយខ្ញុំបានស្នើសុំគាត់ដោយពាក្យគួរសម ឱ្យឈប់ជ្រៀតជ្រែកក្នុងជីវិតរបស់ពួកខ្ញុំទៀត ហើយគាត់បានអះអាង និងយល់ព្រមថាឈប់ពាក់ព័ន្ធ—ប៉ុន្តែរហូតមកដល់សព្វថ្ងៃនេះគាត់មិនបានធ្វើតាមសន្យានោះទេ។
គួរឱ្យអាម៉ាស់ណាស់ ក្នុងនាមខ្ញុំជាប្តី ទៅស្នើបញ្ឈប់ បុគ្គលលោកតាសក់ស (ដែលគាត់ក៏មានគ្រួសាររួចហើយដែរ) កុំអោយជ្រៀតជ្រែក ប៉ុន្តែការជ្រៀតជ្រែកនៅតែបន្ត ចាប់តាំងពីឆ្នាំ 2023 រហូតដល់សព្វថ្ងៃនេះ។ គាត់បញ្ជាក់មកខ្ញុំ ដោយមោទនភាពចំពោះខ្លួនឯងថា សូម្បីនាយករដ្ឋមន្រ្តី ក៏ស្តាប់ការផ្សព្វផ្សាយ(ធម៌) របស់គាត់ដែរ ហើយប្រសិនបើរឿងនេះជាការពិត ឬមិនពិត វាជារឿងផ្សេងមួយទៀត។ គាត់ក៏និយាយដែរថា គាត់គឺជាទាហានចូលនិវត្តន៍ ខ្ញុំពិតជាឆ្ងល់ថាតើអ្វីដែលគាត់និយាយ មានប៉ុន្មានភាគរយជាការពិត ឬក៏គ្រាន់តែជាការលើកតម្កើងខ្លួនឯងប៉ុណ្ណោះ? ក្រសួងមហាផ្ទៃ Ministry of Interior Cambodia
ខ្ញុំមានអារម្មណ៍ថាចម្លែកណាស់ បើសិនជា អ្នកតាំងខ្លួនជាអ្នកបួស (តាបស ឥសី) ប៉ុន្តែបែរជាប្រព្រឹត្តខុសឆ្គង ធ្វើជំនួញលើការជួញដូររ៉ែ រួមទាំងការជួញដូរភ្លុកដំរីខុសច្បាប់។Ministry of Environment

ហើយថែមទាំង ចូលមកពាក់ព័ន្ធជាមួយស្ត្រី ល្បួងធ្វើកិច្ច រៀបចំពិធីសាសនា និងធ្វើដំណើរជាមួយគ្នា សូម្បីតែទៅក្រៅប្រទេស (ម៉ាឡេស៊ី)។
ប្រសិនបើអ្នកពិតជាអ្នកបួស តាំងសីល៍ពិតប្រាកដមែន តើធម៌វិន័យ ច្បាប់វិន័យរបស់អ្នកមានដែនកំនត់ត្រឹមណា? តើអ្នកជាអ្នកបួស ធ្វើគំរូល្អឬទេ?
អ្នកបួសពិត អ្នកតាំងសីល៍ពិតប្រាកដ ជៀសវាងការល្បួង ប៉ុនប៉ង ហើយរស់នៅដោយភាពសាមញ្ញ មិនមែនកេរ្តិ៍ឈ្មោះ លុយកាក់ ឬភាពល្បីល្បាញនោះទេ។
ទង្វើរទាំងនេះបានបង្កបញ្ហា ក្នុងគ្រួសារខ្ញុំ និងបង្កក្តីបារម្ភយ៉ាងខ្លាំងអំពីចេតនាពិតរបស់គាត់។

តើកំរិតវិន័យអ្នកបួស រវាងការណែនាំខាងសមាធិ(វិញ្ញាណ) និងការជ្រៀតជ្រែករឿងផ្ទាល់ខ្លួននៅទីណា?

តាមព័ត៌មានដែលខ្ញុំទទួលបានទាក់ទងនឹង ក្រសួងធម្មការនិងសាសនា នៅខេត្តព្រះវិហារ ដែលកំពុងបំពេញការងារយ៉ាងរហ័ស ស្វែងរកទីតាំង ដែលកំពុងសាងសង់ប្រាសាទនេះ ដែលផ្ទុយនឹងបទប្បញ្ញត្តិរបស់រាជរដ្ឋាភិបាល។ ខ្ញុំបានស្វែងរកក្រសួងពាក់ព័ន្ធ ជួយអន្តរាគមន៍ និងចោទសួរ ពីការប្រើប្រាស់ថវិកាដែលត្រូវបានប្រើប្រាស់ជាដើម។
តាមគំនិតរបស់ខ្ញុំ នេះគឺជាការ ស្លុងខ្លួន ងុបងុល- ទោះបីជាអោយគេប្រឆាំងនឹងគ្រួសារ មិត្តភក្តិ អាជីព ឬនរណាម្នាក់ក៏ដោយ។
ខ្ញុំមិនមែនថា អោយតែ តាបស់/តាឥសី/គ្រូទាយ សុទ្ធតែអាក្រក់នោះទេ គឺបុគ្គលប៉ុណ្ណោះ។ តាមពិតទៅ ការស្វែងរកដំបូន្មានពី គ្រូខាងវិញ្ញាណ ឬអ្នកណែនាំនៅក្រៅ (ផ្លូវក្នុង) គឺជាទំនៀមទម្លាប់តាំងពីយូរយារណាស់មកហើយ ជាពិសេស ក្នុងជីវិតជាក់ស្តែង រឿងសំខាន់ៗ មានដូចជា ការរៀបការ ឬជ្រើសរើសថ្ងៃល្អដើម្បីបើកអាជីវកម្ម គឺជាផ្នែកនៃវប្បធម៌ខ្មែរ។ ដោយមានជំនឿកន្លងមក នោះ ទំនួលខុសត្រូវក្នុងនាមជា គ្រូ/តាបស់/តាឥសី/គ្រូទាយ ការណែនាំពិតប្រាកដ មិនគួរឆ្លងកាត់បន្ទាត់ព្រំដែន រឿងផ្ទាល់ខ្លួនរបស់គេឡើយ។ គ្រូបង្រៀន ខាងវិញ្ញាណត្រូវតែយល់ពីដែនកំណត់របស់ពួកគេ និងមិនត្រូវកេងប្រវ័ញ្ចបុគ្គលដែលងាយរងគ្រោះនោះទេ។
អស់រយៈពេល 4 ឆ្នាំកន្លងមកនេះ ខ្ញុំកំពុងព្យាយាមស្វែងយល់ពីគោលជំហរ និងអត្តសញ្ញាណពិតរបស់បុគ្គលនេះ ព្រោះវាហាក់ដូចជាបង្ហាញតួនាទីច្រើនពេកក្នុងពេលតែមួយ សូម្បីតែពិធីបុណ្យ ចូលឆ្នាំប្រពៃណីខ្មែរ 14មេសា 2025ថ្មីៗនេះ ក៏គាត់ហ៊ានអះអាងថា ទេវតា យាងចុះមកមុនពេលវេលារកំណត់ របស់ ក្រសួងធម្មការដែរ ដែលបានបំភ័ន្តសាធារណៈជនកន្លងមកនេះ។ ដូច្នេះ តើយើងត្រូវតែធ្វើការប្រុងប្រយ័ត្នអ្វីខ្លះសម្រាប់ការដឹកនាំសាធារណជនក្នុងផ្លូវនេះ? ប្រសិនបើគាត់អះអាងថាជា “មហា Ishavara Shiva Mokkaha ។ល។ ប៉ុន្តែម្យ៉ាងវិញទៀត វាជាសេរីភាពនៃការបញ្ចេញមតិរបស់ពួកគេ។ ក្រសួងព័ត៌មាន – Ministry of Information ប្រសិនបើ អ្នកបួសអង្គណា មានបំណងចង់សាងសង់ប្រាសាទ គួរតែត្រូវបានស្នើសុំជាផ្លូវការទៅអាជ្ញាធរ ទោះបីទំហំគម្រោងសាងសងនោះតូច ឬធំក៏ដោយ។ រាល់មូលនិធិ រួមទាំងការបរិច្ចាគពីប្រភពខាងក្រៅ គួរតែត្រូវបានចងក្រងជាឯកសារនិងចុះបញ្ជីឱ្យបានត្រឹមត្រូវសម្រាប់គម្រោងសាងសង់ ឬការអភិវឌ្ឍន៍ណាមួយ។ អ្នកខ្លះអាចនឹងប្រើប្រាស់គំនិតនេះដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ដោយប្រែក្លាយសាសនា ទៅជា ជំនួញ។ ខ្ញុំសូមអភ័យទោសប្រសិនបើរឿងនេះស្របច្បាប់ នេះគ្រាន់តែជាការលើកឡើងរបស់ខ្ញុំប៉ុណ្ណោះ
#MinistryOfLandManagementUrbanPlanningAndConstruction
លោកបន្តថា ៖ ប្រធានបទអំពី គ្រូ/តាបស់/តាឥសី/គ្រូទាយនេះ មិនត្រឹមតែមាននៅប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែមាននៅជុំវិញពិភពលោក មានមនុស្សដែលប្រព្រឹត្តហួសច្បាប់—រៀបចំលួងលោម លាងខួរក្បាល និងបញ្ចុះបញ្ចូលអ្នកដទៃឱ្យបោះបង់គ្រួសារ មិត្តភក្តិ និងតម្លៃរបស់ពួកគេ។ គួរឱ្យសោកស្តាយ វាកំពុងកើតឡើងនៅទីនេះ ដូចដែលខ្ញុំបានជួប។
ឆាប់ៗនេះ ខ្ញុំនឹងចែករំលែកបន្ថែមអំពីរបៀបរស់នៅប្រណីតរបស់អ្នកដែលហៅខ្លួនឯងថាជាអ្នកបួស តាបស់/ឥសី/គ្រូ និងទឹកប្រាក់ ២៣០,០០០ ដុល្លារ ដែលបានផ្ទេរដោយផ្ទាល់ទៅគណនី ABA របស់គាត់ រួមទាំងការវះកាត់កែសម្ផស្សរបស់គាត់។
គោលបំណងរបស់ខ្ញុំគឺដើម្បីបង្កើនការយល់ដឹងនៅក្នុងប្រទេសកម្ពុជា ហើយសារនេះក៏ជាការផ្ញើទៅកាន់ជនរងគ្រោះនៅជុំវិញពិភពលោកផងដែរ ដើម្បីឱ្យពួកគេរៀនសូត្រ និងទទួលយកបទពិសោធន៍ពីស្ថានភាពរបស់ខ្ញុំ
ខ្ញុំឃើញថា មានគ្រួសារជាច្រើន ក្នុងប្រទេសកម្ពុជា ដែលជាជនរងគ្រោះ លង់ខ្លួនជឿលើ តាបស់/តាឥសី/គ្រូទាយក្លែងក្លាយនោះ។ ក្រសួងធម្មការនិងសាសនា ដល់ពេលទំលាយហើយ ទាក់ទងមកខ្ញុំដោយផ្ទាល់ ប្រសិនបើអ្នកជាជនរងគ្រោះ។
ដោយឡែកតារាចំរៀង អ្នកស្រី មាស សុខសោភា កាលពីម្សិលមុិញថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ គាត់បានចេញជាឃ្លីបវីដេអូ បកស្រាយជុំវិញបញ្ហានេះ ប្រមាណជាង១ម៉ោងកន្លះ ក្នុងនោះគាត់មិនបរិយាយពី អ្នកណាខុស អ្នកណាត្រូវទេ គាត់គ្រាន់ឱ្យអ្នកចូលមើលហើយស្តាប់យកទៅពិចារណាខ្លួនឯងចុះ ដោយអ្នកស្រីលើកពីអ្វីដែលអ្នកស្រីប្រណិប័តន៍ ជាជំនឿរបស់គាត់ ដែលត្រូវការភាពស្ងប់ស្ងាត់ ជានឹងការ សមាធិ ខណៈមនុស្សយើងម្នាក់លើពិភពលោកទៅហើយ មានសិទ្ធ ជឿលើជំនឿសាសនា ការគោរពអ្វីដែលគិតថា ជាអំពើល្អ ដូច្នេះអ្នកស្រីមិនខឹង មិនតបនឹងអ្វីដែលគេ មើលមកអ្នកស្រីក្នុងផ្លូវណាមួយឡើយ ។

សូមជម្រាបថា ៖ គួរឱ្យចាប់អារម្មណ៍ នឹងពាក្យពេចន៍ លោក Rada Ith ដែលជាស្វាមីតារាចំរៀងអ្នកស្រី មាស សុខសោភា ខណៈមិនមានវត្តមានភរិយាក្នុងថ្ងៃខួបកំណើតរបស់គឺ(អ្នកស្រី មាស សុខសោភា ) នោះ លោក Rada Ith បានទិញបាច់ផ្ការៀបចំធ្វើខួបកំណើយឱ្យភរិយា ហើយលោកបង្ហោះលើផេកថា ៖ ក្នុង ឱកាស ខួបកំណើត ប្រពន្ធ ខ្ញុំ គ្រប់ពេល ដែលខ្ញុំនៅជាមួយគាត់ជាពេលដែលមានសេចក្តីសុខ ហើយ ខ្ញុំ អរគុណ សម្រាប់ ក្តីស្រឡាញ់ របស់ អ្នក ។ ឆ្នាំនេះគឺជាជំពូកថ្មីមួយ “នៃរឿងការសមាធិគឺ: អ្នកបានក្លាយជាអ្នកកាន់តែច្រើន” ។ មកទល់ពេលនេះ អ្នកបានចំណាយពេល 20ថ្ងៃជាងហើយនៅលើភ្នំត្បែង ក្រោមការដឹកនាំរបស់ #អង្គមហាឦស្វរៈសិវមោក្ខពេជ្រសង្វារវង្សហៅលោកតាសក់សភ្នំត្បែង ។ ខ្ញុំសសើអ្នកអាចស៊ូទ្រាំដោយ គ្មានទឹក ឬភ្លើងបាន។ ទោះពេលនេះយើងមិននៅជាមួយគ្នាមែន ប៉ុន្តែបេះដូង និងវិញ្ញាណរបស់ខ្ញុំនៅជាមួយអ្នក។ ខ្ញុំសូមជូនពរអ្នកក្នុងឱកាសខួបកំណើតដ៏អស្ចារ្យ ជាមួយអ្នកដើរតាមសាសនារបស់អ្នក និងអ្នកដែលនៅជុំវិញខ្លួនអ្នក។ រីករាយថ្ងៃកំណើត សូមអោយអ្នកមានសេចក្តីសុខ ។
ពាក់ព័ន្ធករណី លោក«អងគមហាឦស្វរៈសិវមោក្ខពេជ្រសង្វារវង្សហៅលោកតាសក់សភ្នំត្បែង» ដែលក្រសួងធម្មការ និង សាសនា ថាគាត់ ធ្វើការសាងសង់ខុសច្បាប់ ការផ្សព្វផ្សាយធម៌ខុសច្បាប់ រកប្រភពចំណូលខុសច្បាប់ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» មិនអាចទាក់ទងសុំការបំភ្លឺបានទេ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ដោយគ្មានលេខទូរសព្ទ ។ ប៉ុន្តែទង្វើរបស់គាត់អាចជាមធ្យោបាយ ដើម្បីប្រមូលប្រាក់ ជាប្រយោជន៍ ផ្សាភ្ជាប់នឹងសាសនា បូករួមទាំងការអូសទាញលួងលោម ងាយនឹងធ្វើឱ្យប្រជាពលរដ្ឋរងគ្រោះ ហើយអាជ្ញា សមត្ថកិច្ច ខាងជំនាញ ត្រូវទប់ស្កាត់បើសកម្មភាពជាអំពើខុសច្បាប់ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print