ខេត្តតាកែវ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យ ក្រសួងព័ត៌មាន នាព្រឹកថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញបើកកិច្ចប្រជុំតម្រង់ទិស ការងារព័ត៌មាន និងសាធារណមតិ និងការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដល់មន្រ្តីនៃមន្ទីរព័ត៌មានខេត្តតាកែវ ។
ក្រសួងព័ត៌មាន បានបើកពីយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមទិសស្លោក៖ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ! Say No To Fake News» ។ យុទ្ធនាការនេះនឹងត្រូវបានអនុវត្តនៅទូទាំងប្រទេស ក្នុងរយៈពេល១២ខែ គឺចាប់ផ្តើមពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ហើយអ្នកដែលចូលរួមអនុវត្តយុទ្ធនាការគីមន្ទីរព័ត៌មានរាជធានី-ខេត្ត ព្រមទាំងស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងសាធារណៈ អំពីគ្រោះថ្នាក់ និងផលវិបាកនៃព័ត៌មានក្លែងក្លាយ៕
...
ដោយ ៖ សិលា