ភ្នំពេញ ៖ឃ្លាំងសិប្បកម្មដេគ័រមួយកន្លែងនៅក្រោយវត្តសំរោងអណ្ដែតក្នុងត្រូវបានអគ្គីភ័យឆាបឆេះអស់១បន្ទប់និងសម្ភារៈមួយចំនួន ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី០៩ ខែឧសភាឆ្នាំ២០២៥ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុនៅមុន គេឃើញមានផ្សែងឆេះខ្មួលខ្មាញ់ចេញពីផ្នែកខាងក្រោយនៃឃ្លាំងដេគ័រយ៉ាងសន្ធោសន្ធៅមានការភ្ញាក់ផ្អើលដល់បុគ្គលិកជញ្ជូនអីវ៉ាន់ចេញក្រៅនាំគ្នា យកបំពង់ពន្លត់អគ្គិភ័យនិងទុយយោទឹកបាញពន្លត់តែដោយសារភ្លើងឆេះខ្លាំងពេកក៏បានទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍បានធ្វើការបាញ់អោយរលត់ទៅវិញ។
ក្នុងប្រតិបត្តិការនេះបានប្រើប្រាស់រថយន្ដការិយាល័យបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញបានបានចេញចំនួន៥គ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់ប្រើប្រាស់អស់០៣ឡាន ស្មើរនឹង ១៨ម៉ែត្រគូប ហើយភ្លើងបានរលត់ទៅវិញនៅម៉ោង ១២នឹង២០នាទីថ្ងៃត្រង់ នាថ្ងៃខែ ឆ្នាំដដែល ។
តាមនគរបាលបានឲ្យដឹងទៀតថា ករណីអគ្គិភ័យនេះ មូលហេតុឆ្លងចរន្ដអគ្គិសនី ឆេះបន្ទប់ដេករបស់ កម្មករ រួមទូរស័ព្ទoppoA15 ០១គ្រឿងនិងខោអាវព្រមទាំងសម្ភារៈ មួយចំនួនទៀតបានរងការខូចខាតតែពុំបណ្ដាឱ្យឆេះរាលដាលធ្ងន់ធ្ងរឡើយដោយរថយន្តបានទៅអន្តរាគមន៍ទប់ស្កាត់ទាន់ពេល ៕