ខ្សែប្រយុទ្ធក្រុម Liverpool កីឡាករ Mohamed Salah និងខ្សែប្រយុទ្ធក្រុម Arsenal កីឡាការិនី Alessia Russo បានឈ្នះពានរង្វាន់សមាគមអ្នកនិពន្ធបាល់ទាត់សម្រាប់កីឡាករបុរស និងនារីឆ្នើមប្រចាំរដូវកាល២០២៥។
Salah ស៊ុតបញ្ចូលទីបាន 28 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 18 ដង ដើម្បីជួយ Liverpool ឈ្នះជើងឯក Premier League ដោយបំបែកកំណត់ត្រាសម្រាប់ការស៊ុតបញ្ចូលទីច្រើនជាងគេក្នុងយុទ្ធនាការ 38 ប្រកួត អង់គ្លេសPremier League ។
កីឡាករសញ្ជាតិអេហ្ស៊ីបរូបនេះក៏បានស៊ុតបញ្ចូលទីបាន 3 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 4 ដង ខណៈដែលក្រុម Liverpool បានឈានដល់វគ្គ 16 ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ។
កាលពីខែមុន កីឡាករវ័យ 32 ឆ្នាំរូបនេះបានចុះកិច្ចសន្យាថ្មីរយៈពេល 2 ឆ្នាំដើម្បីបន្តនៅ Anfield រហូតដល់ឆ្នាំ 2027 ។
Salah បានឈ្នះ សំលេង 90% ដែលបោះឆ្នោតដោយសមាជិក FWA ជាង 900នាក់ ដែលជាការឈ្នះដ៏ធំបំផុតក្នុងសតវត្សនេះ។
មិត្តរួមក្រុម Liverpool កីឡាករ Virgil van Dijk ជាប់លេខពីរក្នុងការបោះឆ្នោត ដោយខ្សែប្រយុទ្ធ Newcastle Alexander Isak លេខបី និងខ្សែបម្រើ Arsenal Declan Rice លេខបួន។
ចំណែកកីឡាការិនី
Russo បានផ្តួលអ្នកឈ្នះកាលពីឆ្នាំមុន Khadija Shaw ដើម្បីក្លាយជាកីឡាករ Arsenal ទីពីរដែលឈ្នះរង្វាន់នេះផងដែរ។
ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសបានស៊ុតបញ្ចូលទីបាន 12 គ្រាប់ និងបានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ទៀតក្នុងក្របខ័ណ្ឌ Women’s Super League នៅរដូវកាលនេះ។
កីឡាករវ័យ 26 ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីបាន 8 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 2 ដងក្នុងចំណោម 14 ប្រកួតនាំក្រុមរបស់នាងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Women’s Champions League ដែលក្រុម Arsenal នឹងត្រូវជួបជាមួយនឹងក្រុមម្ចាស់ជើងឯក Barcelona ក្នុងទីក្រុង Lisbon នៅថ្ងៃទី 24 ខែឧសភា។