អ្នកនាំពាក្យយោធាប៉ាគីស្ថាន ៖ ព្រមានឥណ្ឌាថា ពេលនេះត្រៀមតែទទួល ការវាយប្រហារឆ្លើយតបរបស់ប៉ាគីស្ថានទៅ

ចែករំលែក៖

អន្តរជាតិ ៖ កន្លងមកគេឃើញតែមានការផ្ទុះជម្លោះបាញ់បោះនៅត្រឹមតំបន់កាស្មៀរ ប៉ុន្តែលើកនេះឥណ្ឌាបានវាយលុកទីក្រុងជាច្រើនជ្រៅក្នុងប្រទេសប៉ាគីស្ថាន។ ការវាយប្រហារសងសឹករបស់ប៉ាគីស្ថាន គឺជាការកើនឡើងដ៏សំខាន់នៃជម្លោះរវាងប្រទេសជិតខាងប្រដាប់អាវុធនុយក្លេអ៊ែរទាំងពីរ។ ពោលចាប់តាំងពីឥណ្ឌាបើកការវាយប្រហារតាមអាកាសជាលើកដំបូងកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ទៅក្នុងប្រទេសប៉ាគីស្ថានបានបណ្តាលឱ្យមនុស្សស្លាប់ប្រមាណជិត៥០នាក់ រួមទាំងកុមារផងដែរ។

ការវាយប្រ ហារគ្នានេះកើតឡើង បន្ទាប់ពីទីក្រុងញូវដែលីបានស្តីបន្ទោសទីក្រុងអ៊ីស្លាម៉ាបាដថាជា អ្នកគាំទ្រការបាញ់ប្រហារលើជនស៊ីវិលនៅតំបន់ទេសចរណ៍ដ៏ពេញនិយមនៅ កាស្មៀ ដែលគ្រប់គ្រង ដោយ ឥណ្ឌា បណ្តាលឱ្យស្លា ប់ម នុស្ស ២៦នាក់ កាលពីថ្ងៃទី២២ខែមេសាឆ្នាំ២០២៥។ ប៉ូលិសឥណ្ឌាបានកំណត់អត្តសញ្ញាណខ្មាន់កាំភ្លើ ងដែលរត់គេចខ្លួនពីរនាក់ក្នុងចំណោមបីនាក់ថា ជាជនជាតិប៉ាគីស្ថាន។ ឥណ្ឌាបានចោទប្រកាន់ប៉ាគីស្ថានថា បានគាំទ្រអំពើភេរវកម្មឆ្លងដែន បន្ទាប់ពីខ្មាន់កាំភ្លើងបា នបាញ់ប្រហារដ៏អាក្រក់បំផុតលើជនស៊ីវិល ហើយជម្លោះក៏ចាប់ផ្តើមឡើងចាប់តាំងពីថ្ងៃនោះមក ។

អ្នកនាំពាក្យយោធាប៉ាគីស្ថានលោក Ahmed Sharif Chaudhry បាននិយាយនៅក្នុង ការផ្សាយបន្តផ្ទាល់ ដែលចាក់ផ្សាយដោយទូរទស្សន៍រដ្ឋទាំងយប់កណ្តាលអធ្រាត្រថា ឥណ្ឌាបានវាយប្រហារដោយ មី ស៊ីល សំដៅទៅលើមូលដ្ឋានទ័ពអាកាសចំនួនបីទីក្រុង Rawalpindi ស្ថិតនៅចម្ងាយប្រហែល ១០ គីឡូម៉ែត្រពីរដ្ឋធានី Islamabad ប្រទេសប៉ាគីស្ថាន។ អ្នកនាំពាក្យយោធាចាត់ទុកការ វាយប្រហារ នេះថាជាការបង្កហេតុខ្លាំងបំផុត ហើយលោកព្រមានឥណ្ឌាថា ពេលនេះត្រៀមតែទទួល ការវាយប្រហារឆ្លើយតបរបស់ប៉ាគីស្ថានទៅ ។
ប្រទេសប៉ាគីស្ថានបានឱ្យដឹងនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះថា ខ្លួនបានចាប់ផ្តើមប្រតិបត្តិការសងសឹកប្រឆាំងនឹងឥណ្ឌាដោយប្រើមីស៊ីលរយៈចម្ងាយមធ្យម ដើម្បីបាញ់តម្រង់គោលដៅលើកន្លែងផ្ទុកមីស៊ីលឥណ្ឌា និងមូលដ្ឋានទ័ពអាកាស និងតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា។ កន្លងមកគេឃើញតែមានការផ្ទុះជម្លោះបាញ់បោះនៅត្រឹមតំបន់កាស្មៀរ ប៉ុន្តែលើកនេះ ឥណ្ឌា-ប៉ាគីស្ថានបានវាយប្រហារចូលក្នុងទីក្រុងជាច្រើនក្នុងប្រទេស ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print