លោកស្រី ម៉ែន សំអន ជំរុញឲ្យសមាជិកគណៈគ្រប់គ្រងមូលដ្ឋានរាជធានីចុះផ្សព្វផ្សាយដល់ពលរដ្ឋឲ្យស្គាល់ពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី ម៉ែន សំអន បានជំរុញឲ្យសមាជិកគណៈគ្រប់គ្រងមូលដ្ឋានរាជធានីភ្នំពេញ ត្រូវចុះផ្សព្វផ្សាយ ពន្យល់ដល់ពលរដ្ឋនៅសហគមន៍ឲ្យស្គាល់ពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល មានដូចជាផ្លូវផ្នល់, ប្រឡា, លូ, សាលារៀន, មន្ទីរពេទ្យ, សួនច្បារ និងសមិទ្ធផលជាច្រើនទៀត គឺជាទ្រព្យសម្បត្ដិរបស់បងប្អូនសម្រាប់ប្រើប្រាស់ក្នុងប្រយោជន៍រួម កុំឲ្យបងប្អូនមួយចំនួននូវតែចាញ់ការបោកបញ្ឆោតពីជនអគតិមួយចំនួនធ្វើការអូសទាញបងប្អូនឲ្យមើលឃើញតែកំហុសលើរាជរដ្ឋាភិបាល។

លោកស្រី ម៉ែន សំអន ឧបនាយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់បែបនេះ ខណៈលោកស្រី ចូលរួមក្នុងពិធីបូកសរុបលទ្ធផលការងាររបស់គណៈកម្មាធិការថ្នាក់ជាតិចុះពង្រឹង មូលដ្ឋានរាជធានីភ្នំពេញ ឆ្នាំ២០១៦ និងលើកទិសដៅបន្ដ ដែលបានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅសាលារាជធានី ។

លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា នៅពេលដ៏ខ្លីខាងមុខនេះ ប្រទេសយើងនិងឈានទៅរកការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០១៧ ។ ហើយសមាជិក គណៈគ្រប់គ្រងមូលដ្ឋាន រាជធានីភ្នំពេញ ត្រូវចុះផ្សព្វផ្សាយពន្យល់ដល់ពលរដ្ឋនៅសហគមន៍ឲ្យស្គាល់ពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល មានដូចជាផ្លូវផ្នល់, ប្រឡា, លូ, សាលារៀន, មន្ទីរពេទ្យ, សួនច្បារ និងសមិទ្ធផលជាច្រើនទៀត គឺជាទ្រព្យសម្បត្ដិ របស់បងប្អូនសម្រាប់ប្រើប្រាស់ក្នុងប្រយោជន៍រួមកុំឲ្យបងប្អូនមួយចំនួននូវតែចាញ់ការបោកបញ្ឆោតពីជនអគតិមួយចំនួន ធ្វើការអូសទាញបងប្អូនឲ្យមើលឃើញតែកំហុសលើរាជរដ្ឋាភិបាល ។ ពិសេសអាជ្ញាធរត្រូវបន្ដចុះធ្វើអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនពលរដ្ឋឲ្យបានគ្រប់ៗគ្នាដោយមិនគិតថ្លៃអ្វីទាំងអស់ ។

បច្ចុប្បន្ននេះមានជនអគតិមួយចំនួនគេចាំតែមើលបំណាំយើង អ្នកដែលថា មិនទទួលខុសត្រូវគឺវាងាយស្រួលជាងអ្នកថា ដែលទទួលខុសត្រូវនោះទេ ។ មានន័យថា បើត្រឹមតែនិយាយឲ្យរួចពីមាត់វាខុសពីអ្នកនិយាយហើយខំប្រឹងធ្វើ
លោកស្រី បានណែនាំឲ្យអាជ្ងាធររាជធានីភ្នំពេញ និងសមត្ថកិច្ចទាំងអស់បន្តនូវកិច្ចការដ៏ល្អនេះ ចំពោះការថែរក្សាសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាជនទាំងអស់ ដែលប្រទេសយើងឈានទៅរកការបោះឆ្នោតឃុំសង្កាត់នា ឆ្នាំ២០១៧ ខាងមុខនេះ ក៏ដូចជាការបោះឆ្នោតសកលឆ្នាំ២០១៨ ផងដែរ ។

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញ និងខិតខំប្រឹងប្រែងបំពេញនូវតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត សំដៅកសាង រដ្ឋបាលឯកភាព ដើម្បីការពារសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍក្រុង និងការផ្តល់សេវាសាធារណជូនបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញឲ្យកាន់តែល្អប្រសើរ ៕

1 2 3 4 5 6 7

ដោយ ៖ សំរិត

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print