ភ្នំពេញៈ នៅ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០១ និង៣០នាទីយប់ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ ករណីលួចគាស់ផ្ទះលួចទ្រព្យសម្បត្តិ នៅចំណុចផ្ទះគ្មានលេខ ផ្លូវ២២០ ភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួននិងគ្រួសារបានបិទទ្វារចូលសម្រាកក្នុងផ្ទះដូចសព្វមួយដង ស្រាប់តែនៅម៉ោងកើតហេតុ ស្រាប់តែមានជនសង្ស័យម្នាក់ឡើងតាមបង្គោលភ្លើង ឆ្លងចូលផ្ទះរបស់គាត់ រួចធ្វើសកម្មភាពគាស់ផ្ទះលួចទ្រព្យសម្បត្តិ តែត្រូវបានគាត់ភ្ញាក់ទាន់ក៏ស្រែកឆោឡោឡើងបង្កការភ្ញាក់ផ្អើល បានប្រជាពលរដ្ឋដេញឃាត់បានភ្លាមៗ ប្រគល់ឲ្យសមត្ថកិច្ចតែម្តង។
ជនសង្ស័យ ០២នាក់ ៖១-ឈ្មោះ គ្រឿន ចាន់វៃ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន),។
២-ឈ្មោះ ហ៊ឹម ដាវុធ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន)។
ជនរងគ្រោះឈ្មោះ លីរ៉ា មុន្នី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាល ស្នាក់នៅផ្ទះជួល ផ្លូវ២២០ ភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ សម្ភារៈបាត់បង់ ៖ គ្មាន ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ។ជីណា