គ.ជ.បនៃកម្ពុជា បានឲ្យដឹងថា ពលរដ្ឋអាយុ១៨ឆ្នាំឡើង មានចំនួនជាង១១លាននាក់ ខណៈដែលពលរដ្ឋទើបគ្រប់អាយុ១៨ ឆ្នាំ មានជាង១សែននាក់ និងពលរដ្ឋត្រូវចុះឈ្មោះបោះឆ្នោតថ្មី មានជាង២សែននាក់

ចែករំលែក៖

ភ្នំពេញ ៖ គិតរហូតមកដល់ពេលនេះ ប្រជាពលរដ្ឋមានអាយុ ១៨ឆ្នាំឡើង មានសរុបចំនួន ១១.២២៩.០៤៩នាក់ ក្នុងនោះស្ត្រី ចំនួនជាង៥ លាននាក់ ,ប្រជាពលរដ្ឋទើបគ្រប់អាយុ ១៨ឆ្នាំ មានចំនួន ជាង១សែន២ម៉ឺននាក់,ខណៈប្រជាពលរដ្ឋផ្លាស់ចូលថ្មីក្នុងឃុំ សង្កាត់ មានចំនួន ២៤.២៧៦នាក់ ប្រជាពលរដ្ឋដែលត្រូវចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ២២០.៥៥៣នាក់។នេះបើតាមការបញ្ជក់ពីសំណាក់ លោក ហេង ស៊ីឡេង សមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ជាមួយភាគីពាក់ព័ន្ធ ស្តីពីសភាពការណ៍ទូទៅ ជុំវិញ ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ កាលពីថ្ងៃទី០៩ ខែ ឧសភា លោក ហេង ស៊ីឡេង ឱ្យដឹងថា  សម្រាប់ចំនួនអ្នកត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៥៥.៩០៤នាក់ចំនួនឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២៤ មានចំនួន ៩.៩៩២.៤២១នាក់។ដោយឡែកចំពោះការិយាល័យបោះឆ្នោត មានចំនួនសរុប ២៤.២៣១ការិយាល័យ។

លោកមានប្រសាសន៍ថា ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត តាមឃុំ សង្កាត់ ចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ នេះ គឺមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៤៩.១៤៥នាក់,អ្នកដែលបានផ្ទេរទីលំនៅចូលថ្មីក្នុងឃុំ សង្កាត់ មានចំនួន ១៨.៦០៦នាក់ ,អ្នកដែលបានស្នើសុំកែតម្រូវ ទិន្នន័យជីវប្រវត្តិ មានចំនួន ២៣៧.៩៩០នាក់ ,អ្នកដែលបានមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ មានចំនួន ៤៣៤.៦៧៥នាក់ ,អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៤៨.៧៣៩នាក់។

លោក សមាជិក គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត រូបនេះ បានថ្លែងថា ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត បានប្រព្រឹត្តទៅដោយរលូន ,សម្រាប់កម្លាំងការពារមានចំនួនសរុប ១០.០៨៤នាក់ ក្នុងនោះគណៈបញ្ជាការ សន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានរៀបចំកម្លាំងការពារ គោលដៅសំខាន់ៗ ពិសេសតាមការិយាល័យចុះឈ្មោះបោះឆ្នោត នៅតាមសាលាឃុំ សង្កាត់ និង នៅតាមភូមិមួយចំនួន ដោយប្រើកម្លាំងនគរបាលការពារចំនួន ២នាក់ ក្នុងមួយការិយាល័យ។    

បើតាមលោក ហេង ស៊ីឡេង សមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឱ្យដឹងថា បើគិតត្រឹមថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ នៅថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ ថ្នាក់ គ.ជ.ប និងក្រុមប្រឹក្សា- ធម្មនុញ្ញ ពុំបានទទួលពាក្យបណ្ដឹងណាមួយឡើយ។ ដោយឡែកសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់នីមួយៗ មានរយៈពេល ២៦ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១ និងបិទបញ្ចប់ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥៕

ប្រភព ៖  «CCFR China state-controlled media »

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print