ខេត្តសៀមរាប ៖ កម្មពៀរមានពិត ! បន្ទាប់ពីការ អនុវត្តន៍ អភិក្រមទាំង៥ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និង វះកាត់ ត្រូវបាន សម្ដេចធិបតី ប្រមុខ រាជ រដ្ឋាភិបាល អនុវត្តន៍ជាបន្តបន្ទាប់ ទៅតាម ទំហំ នៃ កំហុសឆ្គង របស់ បុគ្គលម្នាក់ៗ ។ មិនថា មន្ត្រី រាជការស៉ីវិល ឬ នគរបាលជាតិ ឬ យោធានោះទេ អោយតែ បុគ្គល រូបណា ប្រព្រឹត្ត កំហុស ធ្ងន់ ធ្ងរ ប៉ះពាល់ ដល់ ប្រយោជន៍ ជាតិ និង ប្រជាពលរដ្ឋ ជា ពិសេស បុគ្គលណាដេីរ ផ្ទុយ ពី គោល នយោបាយ ដឹកនាំរបស់ រាជ រដ្ឋាភិបាល ធ្វេី អោយ ប្រជាពលរដ្ឋ មានការ ថ្នាំងថ្នាក់មកលេី រាជ រដ្ឋាភិបាល បុគ្គលនោះនឹងត្រូវចាត់ វិធានការដាក់ វិន័យ អប់រំ ណែនាំ រហូតដល់ អនុវត្តន៍ អភិក្រម ទី៥ គឺ វះកាត់ ។ អាណត្តិនេះ មាន មន្ត្រីមួយ ចំនួន ត្រូវបាន ដកហូត តួនាទី មុខដំណែង បណ្ដេញ ចេញ ពី ក្រមខណ្ឌ និង ឃាត់ខ្លួន បញ្ជូនទៅ តុលាការ ។
ជាក់ ស្ដែង ករណី ឧត្ដមសេនីយ៍ត្រី សម្បត្តិ កុសល មន្ត្រី នគរបាល ជាតិ ដែល សំបូររឿង អាស្រូវ ត្រូវបាន ប្រមុខ រាជ រដ្ឋាភិបាល អោយ អង្គភាព ប្រឆាំង អំពេីពុករលួយស្រាវជ្រាវ ឃាត់ខ្លួន បញ្ជូនទៅ តុលាការចាត់ការតាមច្បាប់ បន្ទាប់ ពី បុគ្គល រូបនេះ ប្រព្រឹត្ត កំហុស ជាច្រេីន ជាពិសេសធ្វេី អោយ ប៉ះពាល់ ដល់ ប្រជា ពលរដ្ឋស្លូតត្រង់ ។ តុលាការ ខេត្ត សៀមរាប បានចេញដីកាឃុំខ្លួនដាក់ ពន្ធនាគារខេត្ត សៀមរាបរួចហេីយនៅ យប់ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២៥ ម្សិលមិញ ។
ចំណាត់ការ ជាបន្តបន្ទាប់ របស់ រាជ រដ្ឋាភិបាល ទៅលេី មន្ត្រី ខិលខូច ជាសារមួយ ផ្ញេីទៅ បុគ្គល ខិលខូចមួយ ចំនួនដែល កំពុងពួក លាក់ខ្លួននៅ តាម ស្ថាប័នរដ្ឋ អោយ ពិចារណា កែប្រែ កំហុស ដេីម្បី បន្ត បំរេី ជាតិ និង ប្រជា ពលរដ្ឋ ដោយ សេចក្ដី ស្មោះត្រង់ ។ ថ្នាក់ដឹកនាំរាជ រដ្ឋាភិបាល មិន គាំទ្រ មិនការពារ មន្ត្រីខិលខូចឡេីយ ។ ដូច្នេះឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល បានស្គាល់រសជាតិច្បាប់ហើយ បើខ្លួនអនុវត្តខុសច្បាប់៕
ដោយ ៖ សិលា