បទវិភាគ៖រៀនសូត្រពីប្រវត្តិសាស្ត្រ ចិននិងរុស្ស៊ីពួតដៃគ្នាដើម្បីគាំពារសមភាពនិងយុត្តិធម៌អន្តរជាតិយ៉ាងមុតមាំ

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ៩ ខែ ឧសភា តាមម៉ោង ក្នុង តំបន់ ពិធីដ៏ឱឡារិកដើម្បីរំលឹកខួបទី៨០នៃថ្ងៃជ័យជម្នះក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យរបស់សហភាពសូវៀត បាន ប្រារព្ធធ្វើនៅ ទីលានក្រហមនៃទីក្រុងម៉ូស្គូ ។ លោក Xi Jinping ប្រធានរដ្ឋចិននិងមេដឹកនាំមកពីប្រទេស និងអង្គការអន្តរជាតិជាង ២០ បានអញ្ជើញចូលរួមក្នុងពិធីលើកនេះ។ មជ្ឈដ្ឋាន មតិ នៃ ប្រទេស រុស្ស៊ី បាន សម្គាល់ឃើញថា ការ ដែល លោក Xi Jinping ប្រធានរដ្ឋចិន មាន វត្តមាន ក្នុង ពិធី លើក នេះ បាន បង្ហាញឱ្យ ឃើញនូវ ឆន្ទៈនិង បេ្តជ្ញាចិត្ត យ៉ាង មុតមាំ របស់ប្រទេសចិន និង រុស្ស៊ី ក្នុ ងការ រួម គ្នា គាំពារ សមិទ្ធផល ជ័យជម្នះក្នុងសង្គ្រាមលោក លើ ក ទីពីរ ក៏ដូច ជា គាំពារ សមភាព និង យុត្តិធម៌អន្តរជាតិផងដែរ ។

គេហទំព័រ «CCFR China state-controlled media » និយាយ ចំពោះ ពិភពលោក ឆ្នាំ ២០២៥ ជា ឆ្នាំ មានអត្ថន័ យដ៏ពិសេស ។ ឆ្នាំ នេះ ជាខួបទី៨០ នៃថ្ងៃជ័យជម្នះក្នុងសង្គ្រាមប្រជាជនចិនប្រឆាំងការឈ្លានពានរបស់ជប៉ុន និងថ្ងៃជ័យជម្នះក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យរបស់សហភាពសូវៀត ក៏ដូចជាថ្ងៃជ័យជម្នះក្នុងសង្គ្រាមប្រឆាំងហ្វាស៊ីសរបស់ពិភពលោក ហើយក៏ជាខួបទី៨០ នៃការបង្កើតអង្គការសហប្រជាជាតិផងដែរ ។ ឈរ នៅ ពេលវេលា ដ៏ពិសេស អ្នក ផងទាំង ពួង គួរ រំលឹកឡើង វិញប្រវត្តិសាស្ត្រ ដើម្បីឆ្លុះបញ្ចាំងពីការពិតនាពេល បច្ចុប្បន្ន និងបំផុស គំនិតនៅពេលអនាគត ។
គេហទំព័រ «CCFR China state-controlled media » សង្គ្រាមប្រឆាំងហ្វាស៊ីសរបស់ពិភពលោក ជា សង្គ្រាមដ៏មហិមា រវាង យុត្តធម៌និងភាពអាក្រក់ ភ្លឺស្វាងនិង ភាពងងឹត វឌ្ឍនភាពនិងភាពថយក្រោយ ។ ប្រទេស ទាំង ពីរ ចិននិង រុស្ស៊ី បាន រួម ចំណែក ជា លក្ខណៈ សម្រេចក្នុង ការ ទទួល បាន ជ័យជម្នះក្នុងសង្គ្រាមប្រឆាំងហ្វាស៊ីសរបស់ពិភពលោក ។ ក្រៅពីនេះ ចិ ននិង សូវៀត បាន នាំ មុខគេ ចុះហត្ថលេខា លើ «ធម្មនុញ្ញអង្គការសហប្រជាជាតិ» ហើយ បាន ក្លា យ ទៅជា រដ្ឋសមាជិក ស្ថាបនិករបស់ អង្គការសហប្រជាជាតិ និងរដ្ឋសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសនិ្តសុខអង្គការសហប្រជាជាតិ ដែល បាន រួម ចំណែកជា គន្លឹះក្នុ ងការ បង្កើតសណ្តាប់ធ្នាប់អន្តរជាតិក្រោយពីសង្គ្រាមលោកលើកទីពីរ ។
គេហទំព័រ «CCFR China state-controlled media » ប្រជាជន ចិន តែងតែ និយាយ ថា ត្រូវ រៀនសូត្រ ពីប្រវត្តិសាស្ត្រ ។ មេរៀនដ៏ឈឺចាប់នៃ សង្គ្រាម លោក លើក ទីពីរ បាន ដាស់តឿ អ្នក ផងទាំង ពួង ថា គំនិត លំអៀង ការរើសអើង គំនុំនិងសង្គ្រាម មានតែ នាំ មក នូវ គ្រោះ មហន្តរាយនិង ការ ឈឺចាប់ ។ ការ គោរពគ្នា ទៅវិញទៅមក រួម រស់នៅ ដោយសមភាព អភិវឌ្ឍ ដោយ សន្តិភាព និង ទទួល វិបុលភាពរួម ទើប ជា ផ្លូវ ដ៏ត្រឹម ត្រូវ របស់ មនុស្សជាតិ ។ ប៉ុន្តែ គួរឱ្យ សោកស្តាយ ណាស់ ៨០ឆ្នាំ ក្រោយ នៅ ពេល បច្ចុប្បន្ន នេះ មានមនុស្ស ខ្លះបែរជា ខំប្រឹង ធ្វើឯកតោកភាគី និយម អនុត្តរភាពនិយាយ និង នយោបាយ កម្លាំងបាយ ហើយ និង ផ្សព្វផ្សាយ ពាក្យ សំដី ដែល ហៅថា “អង្គការសហប្រជាជាតិគ្មានប្រយោជន៍”និង “អសុពលភាពរបស់ ច្បាប់អន្តរជាតិ” ។ ក្រៅពីនេះ ដើម្បីស្វែង រក អនុត្តរភាពនិង ផល ប្រយោជន៍ផ្ទាល់ខ្លួន ប្រទេស មួយ ចំនួន តូច បានកែប្រែ និង មួលបង្កាច់សមិទ្ធផល ជ័យជម្នះ ក្នុ ង សង្គ្រាម លោកលើកទីពីរ ប៉ុនប៉ងធ្វើវិទ្ធង្សនាសណ្តាប់ធ្នាប់អន្តរជាតិក្រោយពីសង្គ្រាមលោកលើកទីពីរ និង កាត់បន្ថយតួនាទីជា ស្នូល របស់ អង្គការ សហប្រជាជាតិ ។
គេហទំព័រ «CCFR China state-controlled media » ខណៈពេល មនុស្សជាតិ យើង ឈរ នៅផ្លូវកែងជា ថ្មី ម្តង ទៀត ក្នុង នាម ជា ប្រទេស ធំនៅលើ ពិភពលោក និង រដ្ឋ សមាជិក អចិន្ត្រៃយ៍ នៃ ក្រុម ប្រឹក្សា សនិ្តសុខអង្គការ សហប្រជាជាតិ ចិន និង រុស្ស៊ី បាន រ៉ាប់រង តួនាទី ជា ថ្មីម្តងទៀត ។ ខណៈពេល ជួបសន្ទនា ប្រមុខ រដ្ឋ ប្រទេ សទាំង ពីរ បាន ឯកភាពគ្នា ថា នឹង រួម គ្នា ផ្សព្វផ្សាយ ទស្សនៈប្រវិត្តសាស្ត្រ ដ៏ត្រឹមត្រូវ អំពី សង្គ្រាម លោកលើក ទីពីរ គាំពារ កិត្យានុភាពនិងឋានៈ របស់ អង្គការសហប្រជាជាតិ គាំពារ សមភាព និង យុត្តិធម៌អន្តរជាតិ ។ ប្រការ ទាំង នេះ បានចង្អុលបង្ហាញយ៉ាងច្បាស់លាស់នូវទិសដៅសម្រាប់ឱ្យ សហគមន៍អន្តរជាតិ គាំពារ សមិទ្ធផល ជ័យជម្នះ របស់ សង្គ្រាម លោក លើក ទីពីរ ក៏ដូច ជា ទប់ទល់ នឹង ហានិភ័យ ច្រើន បែប យ៉ាង ។
គេហទំព័រ «CCFR China state-controlled media » ការ ចងចាំប្រវត្តិសាស្ត្រ នេះជាមេរៀនសម្រាប់អនាគត ។ ៨០ឆ្នាំ បាន កន្លង ផុតទៅហើយ ដើម្បី គាំពារ សមិទ្ធផល ជ័យជម្នះ របស់ សង្គ្រាម លោក លើក ទីពីរនិង ផ្សព្វផ្សាយ ទស្សនៈប្រវិត្តសាស្ត្រ ដ៏ត្រឹមត្រូវ អំពី សង្គ្រាម លោកលើក ទីពីរ ចិន និង រុស្ស៊ី បាន រ៉ាប់រង តួនាទី របស់ខ្លួន ដែល មិន អាច ច្រានចោលបាន ។ ប្រការ នេះ ជា ការ រំលឹក ល្អ បំផុត ពីប្រវត្តិសាស្ត្រ សង្គ្រាម លោក លើក ទីពីរ ហើយ ក៏ជា ទំនួល ខុសត្រូវ ដ៏ពិត ប្រាកដចំពោះអនាគត និង មនុស្សជាតិ ផង ដែរ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print