មុខសញ្ញាជួញដូរគ្រឿងញៀន​ចំនួន​ ៥នាក់​ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកចិត្របុរី ឃាត់ខ្លួន

ចែករំលែក៖

ខេត្តក្រចេះ៖​ លោក វរសេនីយ​ត្រី រ៉ន សាមុត មេបញ្ជាការកងរាជអាវុធហត្ថស្រុកចិត្របុរី បានឱ្យដឹងថា​កម្លាំងអាវុធហត្ថ ស្រុកចិត្របុរី សហការជាមួយកម្លាំងជំនាញអាវុធហត្ថខេត្តក្រចេះ បានចុះបង្ក្រាបករណីរក្សាទុកនិង​ជួញដូរ ​ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និង​បានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ៥នាក់ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ម្សិលមិញនេះ​។

លោក វរសេនីយ​ត្រី រ៉ន សាមុត មេបញ្ជាការកងរាជអាវុធហត្ថស្រុកចិត្របុរី បានឱ្យដឹងទៀតថា​ ក្នុងប្រតិបត្តិការចុះបង្ក្រាបបទល្មើសគ្រឿងញៀន លោកបានដឹកនាំកម្លាំងចុះបង្ក្រាបករណីទីមួយនៅចំណុចភូមិបុសលាវលើ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ និង​បានឃាត់ខ្លួនជនសង្ស័យចំនួន ២ នាក់ ទី១- មានឈ្មោះ ឌីម ពិសី ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ និង ទី២- មានឈ្មោះ ឃឹម ភារុណ ភេទប្រុស អាយុ ២៩ឆ្នាំ ដោយ​បានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធសតុញៀនចំនួន ០៦ កញ្ចប់ .ទូរស័ព្ទដៃ ចំនួន ០៣ គ្រឿង .ជញ្ជីងថ្លឹង ចំនួន ០១ គ្រឿង . ម៉ូតូ ១ គ្រឿង និងសម្ភារ:សំរាប់ប្រើប្រាស់សារធាតុញៀនមួយចំនួន។

លោកមេបញ្ជាការ​ស្រុក​ បន្តថា​ លុះនៅវេលាម៉ោង ១​រសៀល ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចបន្តចុះឃាត់ខ្លួនជនសង្ស័យ ចំនួន ២ នាក់ ទៀត នៅភូមិបុសលាវ ឃុំបុសលាវលើ ស្រុកចិត្របុរី ខេត្តក្រចេះ ដោយជនសង្ស័យទី១- ឈ្មោះ ជីវ តារា (ហៅង៉ោ) ភេទប្រុស អាយុ ៣០ ឆ្នាំជនជាតិខ្មែរ រស់នៅភូមិឈើទាលភ្លោះក្រោម ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ទី២- ឈ្មោះ ហូ សាន់ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរស៊ីឈ្នួលគេ ទីលំនៅភូមិឈើទាលភ្លោះក្រោម ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ នឹងបានដកហូតវត្ថុតាងរួមមាន៖ .ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន ចំនួន ០១ កញ្ចប់ .ទូរស័ព្ទចំនួន ០២ គ្រឿង .ម៉ូតូ ១ គ្រឿង។

ដោយឡែក​ប្រតិបត្តិការចុងក្រោយ កម្លាំងសមត្ថកិច្ចបានបន្តចុះឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត មានឈ្មោះ សុះ រសាត ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរនេសាទ នៅភូមិឈើទាលភ្លោះក្រោម ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ និងបានដកហូតវត្ថុតាង ១ ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០២ កញ្ចប់ .ទូរស័ព្ទ ចំនួន ០២ គ្រឿង និងជញ្ជីងថ្លឹង ចំនួន ១ ។

...

បច្ចុប្បន្នជនសង្ស័យទាំង ៥នាក់ រួមទាំងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅឃាត់ខ្លួននៅទីបញ្ជាការដ្ឋានកងរាជអាវុធខេត្តក្រចេះ ដេីម្បីកសាងសំណុំរឿងបន្តនីតិវិធី៕ ដោយ​៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print