ភ្នំពេញ ៖ មានបុរស៥នាក់បានចូល KTV យីហោKTV 7777 មួយ កន្លែងតាមបណ្ដោយផ្លូវ ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយផឹកសុីអស់១៣៥ដុល្លារ ដល់ពេលគិតលុយបែជាមានបុរសបីនាក់បានរត់ចោលគ្នានៅសល់បុរសពីរនាក់គ្មានលុយឲ្យគេត្រូវបានម្ចាស់ហាងឃាត់ទុក មិនឲ្យ ចេញទៅណា រួចសុំឲ្យសមត្ថកិច្ចមូលដ្ឋានជួយអន្តរាគមន៍បង្ក ឲ្យ ភ្ញាក់ផ្អើល កាល វេលាម៉ោង ២ជាងយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ។
នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល ដង្កោ លោក តុន តូនី បានប្រាប់អ្នកសារព៍ត៌មានកាសែតនគរវត្ត តាមទូរស័ព្ទ ឲ្យដឹងថា រឿងហេតុខាងលេីគឺ មានបុរស០៥នាក់បានចូលផឹកសុីក្នុងKTV យីហោKTV 7777 រួចដល់ពេលគិតលុយស្រាប់តែមានបុរស៣នាក់រត់បាត់ បន្សល់ទុកបុរសពីរនាក់នៅក្នុងKTV និងមិនមានលុយគ្រប់គ្រាន់ឲ្យម្ចាស់ហាង ទេីបម្ចាស់ហាងឃាត់បុរសទាំងពីរទុក និងសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ។ បន្ទាប់មក លោកនាយប៉ុស្ដិ៍ក៏ទទួលបានព័ត៌មានខាងលេីក៏ចាត់កម្លាំងក្នុងប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ ចុះទៅជួយអន្តរាគមន៍សម្របសម្រួល ដល់ភាគីទាំងសងខាង ។
ដោយមានការសម្របសម្រួលពីសមត្ថកិច្ចមូលដ្ឋាន ភាគីបុរសពីរនាក់ដែលត្រូវម្ចាស់KTV 7777 ឃាត់ទុកខាងលេី នោះ បានសុំឲ្យ30មុឺនរៀល ឲ្យទៅម្ចាស់ហាKTV ហេីយភាគីម្ចាងហាងKTVក៏យល់ព្រមទទួល ដេីម្បីបញ្ចប់រឿង តែម្ដង ៕
ដោយ ៖ ភារ៉ា ដង្កោ