សំរាមជាបញ្ហាសំខាន់ដែលប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅលើកមកពិភាក្សា

ចែករំលែក៖

ភ្នំពេញ៖ លោកម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ លើយកមកធ្វើជាប្រធានបទក្នុងកិច្ចប្រជុំ វិសាមញ្ញលើកទី២៧ អាណត្តិទី២ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ កាលពីព្រឹក ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ២០១៦ នៅសាលាខណ្ឌព្រែកព្នៅ។

ប្រធានក្រុមប្រឹក្សា បានលើកឡើងថា បញ្ហាតម្លៃសំរាមដែលខាងក្រុមហ៊ុនរបស់ សុិនទ្រីកត់បញ្ចូលទៅក្នុងវិក័យបត្តិភ្លើងរបស់អគ្គីសនីកម្ពុជានៅក្នុងសង្កាត់គោករការ ខាងប្រជាពលរដ្ឋអាចមានបញ្ហាប្រឈមខ្លាំងរវាងក្រុមហ៊ុនសុិនទ្រី និងប្រជាពលរដ្ឋ ពីព្រោះ ប្រជាពលរដ្ឋមិនបានបង់ថ្លៃសេវ៉ាសំរាមនោះឡើយ ដោយយោងទៅលើកន្លែងខ្លះខាងក្រុមហ៊ុនសុិនទ្រីមិនបានទៅប្រមូលយកនោួះឡើយ ហើយម៉្យាងវិញទៀត កន្លែងខ្លះក៏ខាងក្រុមហ៊ុនចូលទៅប្រមូលមិនដល់ផងដែរ។ លោកបានសង្កត់ធ្ងន់ទៀតថា ខាងអាជ្ញាធរភូមិ សង្កាត់មិនមានការរាយការណ៍មកខាងសាលាខណ្ឌជួយរកដំណោះស្រាយអោយនោះទេ ហើយនៅក្នុងកិច្ចប្រជុំម្តងៗមិនដែលឃើញសមាជិកក្រុមប្រឹក្សាណាម្នាក់លើកយកចោទជាបញ្ហានោះដែរ ។

លោកភោគ សុឃឿនប្រធានការិយាល័យបរិស្ថានបានលើឡើងថា ខាងក្រុមហ៊ុនស៊ិនទ្រីមានរថយន្តចំនួន២គ្រឿងធ្វើការប្រមូលជាប្រចាំតាមផ្លូវជាតិលេខ៥ ហើយបញ្ហាគំនរសំរាមនៅរម្យនីដ្ឋានភ្នំរាបត្រូវបានលប់បំបាត់ហើយ និងមានលើកស្លាកប៉ាណូបរិស្ថានដាក់នៅភ្នំរាបទៀតផងដែរ ។ លោកបន្តថា នការប្រគុំតន្ត្រីនៅសង្កាត់ពញ្ញាពន់នាពេលកន្លងមក ក្រោយពេលបញ្ចប់គឺមានការចោលសំរាមពាសវាលពាសកាលផងដែរ ហើយខាងបរិស្ថានក៏ធ្លាប់បានចុះអប់រំប្រជាពលរដ្ឋតាមមូលដ្ឋានអំពីបរិស្ថានផងដែរ ។

លោកជា ខេមាអភិបាលរងខណ្ឌថា រឿងបញ្ហារថយន្តដឹកសំរាមមានតែ២គ្រឿងមិនគ្រប់គ្រាន់ ស្នើរអោយខាងក្រុមហ៊ុនដាក់ឡានថែម២ទៅ៣គ្រឿងថែមទៀតទើបគ្របលគ្រាន់និងប្រមូលបានទាន់ពេលវេលាដែរ ។

ក្នុងនោះដែរលោក ហេ កន ប្រធានការិយាល័យ សុខាភិបាលខណ្ឌព្រែកព្នៅ សុំអោយក្រុមហ៊ុនស៊ិនទ្រីទៅប្រមូលសំរាមតាមបណ្តាសង្កាត់ទាំង៥រួមមាន សង្កាត់ ពន្សាំង សង្កាត់គោករកា សង្កាត់ពញ្ញាពន់ សង្កាត់ព្រែកព្នៅ និងសង្កាត់សំរោងផងដែរ លោកបន្តថា ចំពោះកាកសំណល់វេជ្ជសាស្ត្រលោកបានយកទៅដុតកំទេចចោលក្នុងចង្ក្រានឡផងដែរ ហើយលោកបានស្នើដល់ម្ចាស់គ្លីនិកឯកជនដែលបើកព្យាបាលនិងលក់ឱសថណាមិនមានច្បាប់អនុញ្ញាតិ អោយទៅធ្វើច្បាប់ ដោយក្នុងនោះមានឱសថស្ថានចំនួន៦០កន្លែងដែលគ្មានច្បាប់ ក្នុងចំណោម៨១ ឱសថស្ថានក្នុងខណ្ឌព្រែកព្នៅ ៕

8-12-768x432 7-24-768x432 6-36-768x432 5-55-768x432 4-78-768x432 3-88-768x432 2-105-768x432 1-109-768x432

ដោយ៖ ព្រែកជ័យ

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print