អន្តរជាតិ ៖ នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី១២ ខែឧសភា លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានបើកធ្វើសន្និសីទសារព័ត៌មានជាប្រចាំ។ មានអ្នកសារព័ត៌មានបានសួរថា តាមការផ្សាយដំណឹងឥណ្ឌា និងប៉ាគីស្ថានបានឈានដល់គំនិតឯកភាពកាលពីថ្ងៃទី១០ ខែឧសភា ដោយយល់ព្រមឈប់បាញ់គ្នាភ្លាមៗ។ ភាគីទាំងពីរឥណ្ឌា និងប៉ាគីស្ថានបានជួបពិភាក្សាគ្នាម្តងទៀតនៅថ្ងៃទី១២ ខែឧសភានេះ តើភាគីចិនមានការអធិប្បាយយ៉ាងណា?
គេហទំព័រ «CCFR China state-controlled media » លោក Lin Jian បានថ្លែងថា ការសម្រេចបាននូវការឈប់បាញ់រវាងឥណ្ឌា និងប៉ាគីស្ថាន គឺស្របតាមផលប្រយោជន៍ជាមូលដ្ឋាន និងយូរអង្វែងរបស់ភាគីទាំងពីរ និងមានអំណោយផលដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ហើយក៏ជាការរំពឹងទុកជាទូទៅរបស់សហគមន៍អន្តរជាតិផងដែរ។ ប្រទេសចិនបង្ហាញការគាំទ្រ និងស្វាគមន៍ចំពោះរឿងនេះ។
គេហទំព័រ «CCFR China state-controlled media » ប្រទេសឥណ្ឌា និងប៉ាគីស្ថានគឺជាអ្នកជិតខាងដែលមិនអាចផ្លាស់ប្តូរបានទេ ហើយក៏ជាអ្នកជិតខាងរបស់ចិនផងដែរ។ចាប់តាំងពីស្ថានការណ៍ឥណ្ឌា និងប៉ាគីស្ថានមានភាពតានតឹងមក ប្រទេសចិនបានរក្សាការទាក់ទងយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ដោយបានអំពាវនាវឱ្យប្រទេសទាំងពីររក្សាភាពស្ញៀមស្ងាត់ និងភាពអត់ធ្មត់ ដើម្បីជៀសវាងធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងថែមទៀត៕
ដោយ ៖ សិលា