បុរស២នាក់ត្រូវរន្ទះបាញ់ស្លាប់ ខណៈនាំគ្នាចូលជ្រកភ្លៀងក្នុងខ្ទមក្បែរផ្លូវ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ បុរស២នាក់នាំគ្នាជិះម៉ូតូដាក់អន្ទាក់សត្វកណ្ដុរហើយឈប់ជ្រកភ្លៀងក្នុងខ្ទមក្បែរផ្លូវត្រូវរន្ទះបាញ់ស្លាប់ទាំង២នាក់នៅវេលាម៉ោង១៥និង៤០នាទីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។

សមត្ថកិច្ចបញ្ជាក់ថាៈមុនកើតហេតុ មានភ្លៀងធ្លាក់និងផ្គររន្ទះក្នុងភូមិសាស្រ្ត ឃុំស្លក្រាម ស្រុកស្វាយចេក ខណៈនោះក៏មានបុរស២នាក់ឈប់ម៉ូតូនាំគ្នាជ្រកភ្លៀងក្នុងខ្ទមក្បែរផ្លូវក៏ត្រូវ រន្ទះបាញ់ស្លាប់តែម្ដង ស្ថិតនៅចំណុចផ្លូវជាតិ លេខ៥៦អា ក្នុងភូមិខ្លែងពណ៍ត្បូង.ឃុំស្លក្រាមស្រុក ស្វាយចេកខាងត្បូងការ៉ាសសាំងប្រហែល
២០ម៉ែត្រ។
លោកវរសេនីយ៍ឯកជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ១.អ៊ឹម សុវណ្ណា  ភេទប្រុស អាយុ ៣៨ឆ្នាំ ។២.អ៊ឹម វណ្ណឈី ភេទប្រុស អាយុ៣៥ឆ្នាំ  ទាំង២នាក់រស់នៅភូមិកំណប់ជាមួយគ្នា, ឃុំស្លក្រាម. ស្រុកស្វាយចេក។
លោកអធិការក៏បានបញ្ជាក់ទៀតថា÷តាមការសួរបំភ្លឺពីឈ្មោះ អឿន សុផាន់ណា ភេទស្រី អាយុ ៣៤ឆ្នាំរស់នៅភូមិខ្លែងពណ៍ត្បូង ឃុំស្លក្រាម. ស្វាយចេក បានរាយការណ៍?។ ។ថា នៅមុនពេលកើតហេតុនៅចន្លោះម៉ោង១៥និង៤០នាទីដល់ម៉ោង១៦. ១៥មានមនុស្សប្រុស០២នាក់បានជិះម៉ូតូទៅដាក់អន្ទាក់កណ្តុរ ហើយក៍បានឈប់ជ្រកភ្លៀងនៅក្រោមខ្ទមក្បែរផ្លូវជាតិដោយឈ្មោះ អ៊ឹម វណ្ណា  ជិះម៉ូតូទ្រីម សេ១០០សេរីចាស់  ពណ៍ក្រហម( គ្នានស្លាកលេខ )បានទៅឈប់
ក្បែរខ្ទម នៅចិញ្ចើមផ្លូវខាងកើត
ហើយក៍ចូលជ្រកភ្លៀងក្រោមខ្ទម ។
២.ឈ្មោះ អ៊ឹម វណ្ណឈី ជិះម៉ូតូវេវ
សេ១០០ សេរីចាស់ ពណ៍ក្រហម
( គ្មានស្លាកលេខ )បានជិះម៉ូតូទៅឈប់ក្បែរខ្ទម នៅចិញ្ចើមផ្លូវខាងលិច  រួចហើយក៍ដើរឆ្លងថ្នល់ទៅជ្រកភ្លៀងក្រោមខ្ទមជាមួយគ្នាឈ្មោះ អ៊ឹម វណ្ណា នៅខាងកើតផ្លូវ. បន្ទាប់មកនាងខ្ញុំក៍បានដើរ
ទៅផ្ទះ ពេលទៅដល់ផ្ទះប្រមាណជា១០នាទី ស្រាប់តែលឺ
សូរន្ទះបាញ់. ក្រោយពីរន្ទះបាញ់រួច
ហើយនាងខ្ញុំបានជិះម៉ូតូដឹកក្មួយ
ទៅអោយគ្រូខ្មែរ ស្តោះ បូស
ពេលមកដល់កន្លែងកើតហេតុស្រាប់តែឃើញមនុស្សដែលជ្រកភ្លៀងស្លាប់ទាំង០២នាក់តែម្តង ពេលនោះនាងខ្ញុំក៏បានខលប្រាប់លោកព្រឿន សុភី ជាមេភូមិខ្លែងពណ៌ត្បូង និងរាយការណ៍ទៅសមត្ថកិច្ច។
លោកអធិការបញ្ជាក់បន្ថែមទៀតថា÷ ក្រោយពីទទួលបានព័ត៌មាននេះ អាជ្ញាធរ និងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុនិងស្រាវជ្រាវរកសាច់ញាតិអោយមកយកសាកសពទាំង០២នាក់ទៅធ្វើបុណ្យតាមប្រពៃណី៕

...

 

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print