ផ្លូវការហើយ! Ancelotti នឹងចាកចេញពី Real Madrid ទៅបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល

ចែករំលែក៖

គ្រូបង្វឹកក្រុម Real Madrid លោក Carlo Ancelotti នឹងចាកចេញពីក្លឹបអេស្ប៉ាញនៅចុងបញ្ចប់នៃរដូវកាលនេះ ដើម្បីក្លាយជាគ្រូបង្វឹកជម្រើសជាតិថ្មីរបស់ប្រទេសប្រេស៊ីល។

គ្រូបង្វឹកសញ្ជាតិអ៊ីតាលីវ័យ 65 ឆ្នាំរូបនេះនឹងចូលកាន់តំណែងជាផ្លូវការនៅប្រេស៊ីលនៅថ្ងៃទី 26 ខែឧសភា បន្ទាប់ពីបញ្ចប់រដូវកាល La Liga ។ 

គាត់ចាកចេញពីកីឡាដ្ឋាន Santiago Bernabeu ជាអ្នកគ្រប់គ្រងជោគជ័យបំផុតរបស់ក្លឹប។

លោក Ancelotti បានឈ្នះពានរង្វាន់ចំនួន 15 ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ Real ចំនួន២ដង។ កាលពីរដូវកាលមុនគាត់បានដឹកនាំក្រុមReal Madrid ឈ្នះជើងឯក Champions League និង La Liga ។

ការចាកចេញរបស់គាត់កើតឡើងបន្ទាប់ពីការចាញ់ Barcelona កាលពីថ្ងៃអាទិត្យបានធ្វើឱ្យ Real តាមពីក្រោយក្រុមកំពូលតារាង Barcelona   7 ពិន្ទុ ដោយនៅសល់បីប្រកួតទៀត។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print