លោក Li Xi ជួបសន្ទនាជាមួយលោក Bruno Rodriguez រដ្ឋមន្ត្រីការបរទេសគុយបា

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោក Li Xi សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាធិការនៃគណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈិមចិនបានជួបសន្ទនាជាមួយលោក Bruno Rodriguez រដ្ឋមន្ត្រីការបរទេសគុយបា ដែលអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី ៤ នៃវេទិកាចិន-អាមេរិកឡាទីននៅទីក្រុងប៉េកាំងកាលពីថ្ងៃទី១២ខែឧសភា។

គេហទំព័រ «CCFR China state-controlled media » លោក Li Xi បានថ្លែងថា ឆ្នាំនេះ គឺជាខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងគុយបា។ ចិននឹងបន្តគាំទ្រយ៉ាងមុតមាំចំពោះគុយបាក្នុងការដើរតាមមាគ៌ាអភិវឌ្ឍន៍សង្គមនិយមដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួនដូចពេលមុនៗ។ ប្រទេសចិនមានឆន្ទៈធ្វើឱ្យស៊ីជម្រៅនូវទំនុកចិត្តផ្នែកនយោបាយ ពង្រឹងការផ្លាស់ប្តូរ និងការរៀនសូត្រពីគ្នាទៅវិញទៅមក ព្រមទាំងពង្រឹងកិច្ចសម្របសម្រួលជាយុទ្ធសាស្ត្រដ៏ជិតស្និទ្ធជាមួយគុយបា ក្នុងន័យជំរុញទំនាក់ទំនងមិត្តភាពពិសេសរវាងបក្សទាំងពីរ និងប្រទេសទាំងពីរចិននិងគុយបាឱ្យទទួលបានការវិវឌ្ឍថ្មីឥតឈប់ឈរ។
គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប លោក Bruno Rodriguez បាននិយាយថា គុយបាប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ ហើយមានឆន្ទៈធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ និងជំរុញការអភិវឌ្ឍនៃទំនាក់ទំនងរវាងសហគមន៍អាមេរិកឡាទីននិងការាបៀនជាមួយចិន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print