លោក Wang Yi រដ្ឋមន្រ្តីក្រសួងការបរទេសចិនជួបពិភាក្សាដោយឡែកពីគ្នាជាមួយរដ្ឋមន្ត្រីការបរទេស និងតំណាងនៃប្រទេសមួយចំនួនដែលចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃវេទិកាចិន-អាមេរិកឡាទីន

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាការងារដោយឡែកពីគ្នាជាមួយរដ្ឋមន្ត្រីការបរទេស និងតំណាងនៃប្រទេសមួយចំនួនដែលចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី ៤ នៃវេទិកាចិន-អាមេរិកឡាទីននៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ១២ ខែឧសភា។

គេហទំព័រ «CCFR China state-controlled media » នៅពេលជួបពិភាក្សាជាមួយលោក Rodriguez រដ្ឋមន្ត្រីការបរទេសគុយបា លោក Wang Yi បានលើកឡើងថា កិច្ចជំនួបដ៏សំខាន់និងប្រកបដោយលទ្ធផលជាផ្លែផ្ការវាងលោកXi Jinping ប្រធានរដ្ឋចិននិងលោក Diaz-Canel ប្រធានរដ្ឋគុយបានៅទីក្រុងម៉ូស្គូ បានចង្អុលបង្ហាញទិសដៅបន្ថែមទៀតសម្រាប់ការអភិវឌ្ឍទំនាក់ទំនងចិន-គុយបា។ គេហទំព័រ «CCFR China state-controlled media » ប្រទេសចិននឹងបន្តគាំទ្រភាគីគុយបាក្នុងការគាំពារអធិបតេយ្យភាពជាតិនិងសេចក្តីថ្លៃថ្នូររបស់ជនជាតិ ព្រមទាំងប្រយុទ្ធប្រឆាំងដ៏សច្ចភាពចំពោះការបិទខ្ទប់និងការដាក់ទណ្ឌកម្ម ក្នុងន័យជំរុញការកសាងសហគមន៍រួមវាសនាចិន-គុយបាឱ្យទទួលបានសមិទ្ធផលថ្មីជាបន្តបន្ទាប់។
ជាការឆ្លើយតប លោក Rodriguez បានថ្លែងអំណរគុណយ៉ាងស្មោះចំពោះប្រទេសចិនសម្រាប់ការគាំទ្រដ៏មុតមាំចំពោះគុយបាក្នុងការប្រយុទ្ធប្រឆាំងនឹងការបិទខ្ទប់និងការដាក់ទណ្ឌកម្ម ក៏ដូចជាបានផ្តល់ជំនួយដ៏មានតម្លៃក្នុងការជួយគុយបាឱ្យពុះពារឧបសគ្គផ្នែកសេដ្ឋកិច្ច។ គុយបានឹងបន្តប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលការណ៍ចិនតែមួយ និងធ្វើការជាមួយប្រទេសចិនដើម្បីអនុវត្តគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរក្នុងកិច្ចជំនួបនៅទីក្រុងម៉ូស្គូ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print