ទើបនឹងបែកធ្លាយជនសង្ស័យ ជាប់ទ្រុងស្នងការដ្ឋានហើយនៅថតរាំបង្ហោះ tik tok យ៉ាងសប្បាយបានទៀត(មានវីដេអូ)

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ទើបនឹងមានការបែកធ្លាយនៅឃ្លីបវីដេអូដែលបង្ហោះតាមសង្គម tik tok ចំពោះជនសង្ស័យពីរនាក់លើករណីឆក់ទូរសព្ទ ខណៈដែលជាប់
ទ្រុងក្នុងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងទៅហើយនៅថតវីដេអូរាំកំសាន្តក្នុងទ្រុងហើយបង្ហោះតាមសង្គម tik tok យ៉ាងរំភើយ។

តាមរយៈផេករបស់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានបង្ហោះ
ព័ត៌មានផ្លូវការជាសាធារណៈដែលមានខ្លឹមសារដូចតទៅ៖កាលពីថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមេ
សា ឆ្នាំ២០២៥ វេលាម៉ោង ១៩.២១
នាទីនៅចំណុចផ្លូវបេតុងពេទ្យ២១ ស្ថិ
តនៅភូមិរាជានុកូល២ សង្កាត់ស្ទឹង
ត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង មានករណីឆក់ទូរស័ព្ទ ប្រព្រឹត្តដោយ
ជនជនសង្ស័យ (០១ក្រុម) មានគ្នាចំនួន០៤នាក់បានធ្វើសកម្មភាពឆក់
ទូរស័ព្ទរបស់ជនរងគ្រោះ ខណៈពេលជនរងគ្រោះកំពុងជិះម៉ូតូ (ពុំមានរបួស) ។

ក្រោយពីទទួលពាក្យបណ្តឹងរបស់ជន
រងគ្រោះ លោក ឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្ត បានចាត់កម្លាំងផែនការងារនគរបាលព្រហ្ម
ទណ្ឌ សហការជាមួយកម្លាំងអធិការ
ដ្ឋាននគរបាលក្រុងស្ទឹងត្រែងបានធ្វើ
ការស្រាវជ្រាវករណីខាងលើ លុះនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ២១.៥០នាទី បានធ្វើការឃាត់
ខ្លួនជនសង្ស័យចំនួន ០២នាក់ ប្រុស និងបានរត់គេចខ្លួនចំនួន ០២នាក់ ប្រុស និងចាប់យកវត្ថុតាងទូរស័ព្ទដៃម៉ាក IPhone 14pro max ពណ៌ស្វាយ ០១គ្រឿង ។

ដោយមានការអនុញ្ញាតពី ឯកឧត្តម ព្រះរាជអាជ្ញា បានធ្វើការប្រគល់ទូរស័ព្ទទៅឲ្យជន
រងគ្រោះវិញ និងបន្តស្រាវជ្រាវរកជន
សង្ស័យដែលកំពុងរត់គេចខ្លួន ។

ចំណែកជនសង្ស័យ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ។

ទាក់ទិនករណីខាងលើនេះដែរយោងតាមប្រភពព័ត៌មានឱ្យដឹងថាក្រោយការឃាត់ខ្លួនជនសង្ស័យពីរនាក់ខាង
លើធ្វើការសាកសួរ នឹងឃុំខ្លួនក្នុងបន្ទប់ឃុំខ្លួនបណ្តោះអាសន្នក្នុងស្នងការដ្ឋាននគរ
បាលខេត្តស្ទឹងត្រែងរួចមក ក៏មានមិត្តភក្កិរបស់ជនសង្ស័យចូលសួរសុខទុក្ខ
ហើយក៏បានយកទូរសព្ទគ្នីគ្នានោះមកថតសកម្មភាពរាំកំសាន្តសប្បាយក្នុងទ្រុងហើយបង្ហោះក្នុងសង្គមtik tokយ៉ាងរំភើយ ហាក់បីដូចគ្មានសណ្ដាប់ធ្នាប់គ្មានការអប់រំ មិនខ្លាចរអាចំពោះច្បាប់
វិន័យអ្វីនោះឡើយ ។

តាមរយៈការបង្ហោះ tik tok យ៉ាងទូលំទូលាយខាងលើនេះដែរគេបាន
ឃើញនៅលើផេកឈ្មោះ Vikk’s ក្រោយមកក៏មានការបញ្ជាឲ្យលុបចេញពីសង្គម tik tok ពីផេកនេះវិញផងដែរ តែទោះបីយ៉ាងណាក៏មានការចាប់អារម្មណ៍ ត្រូវគេដោនឡូតរក្សាទុក្ខផងដែរ៕

...

ដោយ៖ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print