ក្លឹបបាល់ទាត់
SALFORD CITY បានអនុញ្ញាតិឱ្យកីឡាករ 17 នាក់ចាកចេញបន្ទាប់ពី David Beckham និង Gary Neville ទិញភាគហ៊ុនក្លាយជាម្ចាស់ក្លឹបថ្មី។
វីរបុរសបាល់ទាត់ក្លឹប Manchester United ទាំងពីររូបនេះបានបញ្ចប់ការទិញយកក្លឹប នៅអង់គ្លេស League Two កាលពីសប្តាហ៍មុន។
Neville បានចូលរួមជាមួយអតីតមិត្តរួមក្រុមបិសាចក្រហមផ្សេងទៀតដូចជា Nicky Butt, Ryan Giggs, Phil Neville និង Paul Scholes ដើម្បីទិញក្លឹបនៅឆ្នាំ 2014
ប៉ុន្តែ
Neville និង Beckhamបានក្លាយជាម្ចាស់កម្មសិទ្ធិវិញហើយ។
ក្នុងវិធានការថ្មីរបស់ម្ចាស់ក្លឹប
Salford City
ដែល
បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 8 ក្នុង League Two
បានបញ្ចេញកីឡាករ 17 នាក់ពីក្រុមដំបូង។
...
យោងតាមសារព័ត៍មាន The Athletic ពួកគេបានបណ្តាក់ទុនចន្លោះពី ១១លានផោន ទៅ ១៥លានផោន ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងមហិច្ឆតាកីឡារបស់ Salford ។