ផឹកស៊ីក្បែរគា្នខឹងចតរ៉ឺម៉កម៉ូតូមុខបន្ទប់ វ៉ៃប្រាវអ្នកចាញ់ដេកពេទ្យ អ្នកឈ្នះជាប់ខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បន្ទាប់ពីផឹកស្រាស្រវឹង ស្រឿងៗ មានទំនាស់ពាក្យសំដីជាមួយអ្នកជិតខាងដោយប បានយកកូនកាំបិតចិតបន្លែចាក់ និងយកបន្ទះក្តារ វាយទៅលើជនរងគ្រោះ ២នាក់ បណ្តាលអោយរងរបួសធ្ងន់-ស្រាលត្រូវបាន នគរបាលព្រហ្មទណ្ឌ ខណ្ឌឬស្សីកែវចុះមកឃាត់ខ្លួន និងវាយខ្នោះយកទៅសាកសួរ ភ្លាមៗ ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៤ និង១០នាទី រសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅបន្ទប់ជួលលេខ៩ ស្ថិតនៅក្នុងផ្សារសុភមង្គល ផ្លូវលំ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

មន្រី្តនគរបាលប៉ុស្តិ៍ទួលសង្កែបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនក្នុងករណីហិង្សាដាក់អ្នកដទៃរបួសធ្ងន់និងស្រាលនេះឈ្មោះឈ្មោះ នៅ កុសល ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ ជាងដែក ស្នាក់នៅផ្ទះកើតហេតុខាងលើ និងមានស្រុកកំណើត នៅភូមិអំពិល ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ ចំណែកឯជនរងគ្រោះមានឈ្មោះ ទី១.ឈ្មោះ អៀច សុផាត  អាយុ ២០ឆ្នាំ មុខរបរ រត់រ៉ឺម៉កម៉ូតូស្នាក់នៅផ្ទះកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិថ្មស ឃុំចេក ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានរងរបួសបែកក្បាល និង២.ឈ្មោះ ភ័ក្ត្រ អាយុ ២៣ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះកើតហេតុខាងលើ បានរងរបួសធ្ងន់ កំពុង
ព្យាបាលរបួសនៅមន្ទីរពេទ្យ កាល់ម៉ែត។

សាក្សីបានឲ្យដឹងថាមុនពេល កើតហេតុ ជនសង្ស័យ បាននាំមិត្តភក្តិ ៥នាក់ ក្នុងនោះ មានស្រី២នាក់ បានមកជួបជុំគ្នាផឹកស៊ី នៅក្នុងបន្ទប់ជួលខាងលើ។ ចំណែកឯជនរងគ្រោះ បានអង្គុយផឹកស៊ី ជាមួយមិត្តភក្តិ មានគ្នា ៥នាក់ នៅក្បែរបន្ទប់ជាប់គ្នានោះដែរ។ លុះផឹកស៊ីបានបញ្ចប់ ពួកគេក៏បានបែកគ្នាទៅផ្ទះរៀងៗខ្លួន ដោយនៅសល់តែជនរងគ្រោះ ២នាក់ នៅកន្លែងផឹកស៊ីមិនទាន់ទៅណាទេ ។ ភ្លាមៗនោះភាគីជនសង្ស័យ បានស្រែកសួររកម្ចាស់ម៉ូតូរ៉ឺម៉កដែលបានចតទុក នៅមុខបន្ទប់ពួកគេហើយភ្លាមនោះម្ចាស់ម៉ូតូរ៉ឺម៉កបានចេញមកប្រាប់ថា ជារ៉ឺម៉កម៉ូតូរបស់ខ្ញុំ សុំទោសបងផង បនិ្តចទៀត ខ្ញុំយកចេញហើយ កុំខឹងអី  ។
សាក្សីបានឲ្យដឹងទៀតថា ក្រោយមក ជនរងគ្រោះ បានដើរទៅយករ៉ឺម៉កម៉ូតូ ចេញពីមុខបន្ទប់ខាងលើហើយខណៈដែលជនរងគ្រោះ ដើរដល់មុខបន្ទប់ ស្រាប់តែខាងក្រុមជន
សង្ស័យ បានយកចានគប់ មកលើជនរងគ្រោះ ទាំង២នាក់ ថែមទាំងជេរប្រមាថ បណ្តាលរហូតទាក់ពាក្យសំដីគ្នា ទៅវិញទៅមក។ ភ្លាមៗនោះ ខាងក្រុមជនដៃដល់ បានយកកាំបិតចិតបន្លែ មកចាក់ទៅលើជនរងគ្រោះម្នាក់ បណ្តាលឲ្យត្រូវចង្កេះ ខាងឆ្វេងរងរបួសធ្ងន់ និងម្នាក់ទៀត ត្រូវបានយកក្តារប្រវែង ៨តឹក វាយជនរងគ្រោះបណ្តាលឲ្យរងរបួសបែកក្បាលហូរឈាមទៀតផង  ។

ក្រោយពីកើតហេតុ ជនរងគ្រោះម្នាក់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត។ ចំណែកឯម្នាក់ទៀត ត្រូវបានបញ្ជូនទៅ សម្រាកព្យាបាល នៅមន្ទីរពេទ្យឯកជន ហើយក្រុមគ្រួសារជនរងគ្រោះ ទាំងក៏បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ ចុះមកចាប់ និងវាយខ្នោះ ជនសង្ស័យ យកមកសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ និងកសាងសំណុំរឿង និងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតីវិធី ៕

bchan1 bchan3 bchan2

ដោយ៖ អរុណរះ

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print