បិសាចក្រហមនឹងជប់លៀងអាំងសាច់ជំនួសឱ្យការដង្ហែពានតាមរថយន្តក្រុងប្រសិនបើឈ្នះពានEuropa League

ចែករំលែក៖

Manchester United នឹងរៀបចំកម្មវិធីសាច់អាំងនៅឯទីលានហ្វឹកហាត់ Carrington របស់ក្លឹបដើម្បីអបអរប្រសិនបើពួកគេយកឈ្នះ Tottenham Hotspur ក្នុងវគ្គផ្តាច់ព្រ័ត្រ Europa League នៅសប្តាហ៍ក្រោយ។ ហើយ​គ្មាន​ក្បួន​ដង្ហែ​ រថយន្តក្រុងដូចលើកមុនៗឡើយ ប្រសិនបើ​ពួកគេ​ឈ្នះ​ការប្រកួត​នោះ។

ការ​សម្រេច​ចិត្ត​នេះ​កើត​ឡើង​បន្ទាប់​ពី​មាន​វិធាន​ការ​កាត់​បន្ថយ​ការ​ចំណាយ​ជា​បន្តបន្ទាប់​នៅ​ក្លឹប​ដែល​រួម​បញ្ចូល​ទាំង​ការ​លែង​ប្រើ​ប្រាស់​និង​ការ​លុប​ចោល​អាហារ​ថ្ងៃ​ត្រង់​ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​បុគ្គលិក។

ចំពោះកីឡាកររបស់ក្លឹបMan United ត្រូវបានប្រាប់ថាអាចទិញសំបុត្រទស្សនា១០បន្ថែមសម្រាប់ឱ្យមិត្តភក្តិនិងសាច់ញាតិសម្រាប់ការប្រកួតវគ្គ ផ្តាច់ព្រ័ត្រ​ នៅទីក្រុង Bilbao ប្រទេសអេស្ប៉ាញថ្ងៃពុធទី២១ខែឧសភាឆ្នាំ២០២៥ដោយពួកគេមានសំបុត្រផ្លូវការ15,000 ទៅកាន់អ្នកគាំទ្រ។

ចំណែកTottenham ត្រូវបានគេរំពឹងថានឹងធ្វើក្បួនដង្ហែប្រសិនបើពួកគេឈ្នះពានរង្វាន់ដំបូងរបស់ពួកគេចាប់តាំងពីការប្រកួត League Cup ឆ្នាំ 2008 ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print