អ្នកលេងកាយវប្បកម្ម វ័យ៣០ឆ្នាំស្លាប់ក្នុងពេលប្រកួតធ្វើឱ្យអ្នកទស្សនារន្ធត់ចិត្ត

ចែករំលែក៖

កីឡាករ​កាយវប្បកម្ម​ជនជាតិ​ប្រេស៊ីល​ម្នាក់​បាន​ស្លាប់​នៅ​ចំពោះ​មុខ​ទស្សនិកជន​ដ៏​រន្ធត់​មួយ​បន្ទាប់​ពី​ដួល​នៅ​ពាក់​កណ្តាល​ការ​ប្រកួត។

កីឡាករWanderson Da Silva Moreira អាយុ 30 ឆ្នាំបានមានអាការៈមិនស្រួលខ្លួនពេលប្រកួតនៅក្នុងព្រឹត្តិការណ៍មួយនៅ Campo Grande កាលពីថ្ងៃសៅរ៍ ហើយសារព័ត៌មានរបស់ប្រស៉ីលបាផ្សាយថាគាត់បានស្លាប់ដោយសារគាំងបេះដូង។

សាក្សីដែលបានឃើញផ្ទាល់ភ្នែកបាននិយាយថា Wanderson ហាក់ដូចជាមិនអាចទប់ជើងរបស់គាត់បាន ហើយបានដួលនៅលើឆាកនៅចំពោះមុខចៅក្រម និងទស្សនិកជនផ្ទាល់។

គាត់​ត្រូវ​បាន​បុគ្គលិក​ពេទ្យ​ព្យាបាល​អស់​រយៈពេល​ជាង​មួយ​ម៉ោង ប៉ុន្តែ​ត្រូវ​បាន​ប្រកាស​ថា​ស្លាប់​ភ្លាមៗ​បន្ទាប់​មក។

យោងតាម​មិត្តភ័ក្តិ​ដែល​បាន​អមដំណើរ​គាត់ Wanderson បាន​ត្អូញត្អែរ​ពី​អារម្មណ៍​មិន​ស្រួល​នៅ​មុន​ថ្ងៃ​ប្រកួតប៉ុន្តែ​លោក​បាន​ទទទូចចូលរួម​ប្រកួតព្រឹត្តិការណ៍​ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​កន្លែង​ហាត់ប្រាណ Jose Abrao Gymnasium នោះ។មិត្តភ័ក្តិ​គាត់ក៏​បាន​បញ្ជាក់​ថា អត្តពលិក​រូប​នេះ​មាន​ប្រវត្តិ​កើត​ជំងឺ​លើស​ឈាម។

គ្រូ​បង្វឹក​របស់ Wanderson បាន​ធ្វើ​ការ​គោរព​វិញ្ញាណក្ខន្ធដោយសោកសៅ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print