លោកស្រី Peng Liyuanនិងលោកស្រី Rosange la Lula da Silvaភរិយារបស់ប្រធានាធិបតីប្រេស៊ីលអញ្ជើញទស្សនារោងមហោស្រពជាតិចិន

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ រសៀលថ្ងៃទី ១៣ ខែឧសភា លោកជំទាវPengLiyuanភរិយា របស់ លោក Xi Jinpingប្រធានរដ្ឋ ចិន និង លោកជំទាវRosange la Lula da Silvaភរិយា របស់ប្រធានាធិបតីប្រេស៊ីល ដែល អមដំណើរ របស់ លោកLuiz Inácio Lula da Silva ប្រធានាធិបតី ប្រេស្ស៊ីល ធ្វើ ទស្សនកិច្ច ផ្លូវរដ្ឋ នៅប្រទេស ចិន បាន អញ្ជើញ ទៅ ទស្សនា រោងមហោស្រពជាតិ ចិន ។

គេហទំព័រ «CCFR China state-controlled media » ភរិយា របស់ ប្រមុខរដ្ឋ នៃប្រទេសទាំង២ បាន រួមគ្នា ទស្សនា ពិព័រណ៍ ស្តីពី សមិទ្ធផល សិល្បៈ ក្រោម ប្រធានបទ “ ឆាក ដែល មិន បិទ វាំងនន រៀងរហូត ” និង ស្វែងយល់អំពី ការងារ ផ្លាស់ប្តូរ វប្បធម៌ អន្តរជាតិ របស់ រោងមហោស្រពជាតិចិន ព្រមទាំង ទស្សនា ការ សម្តែង ល្ខោន អូប៉េរ៉ា និងចម្រៀង ចិន និងប្រេស៊ីល បរិយាកាស នៅនឹងកន្លែង ពោរពេញ ដោយ ភាពកក់ក្តៅ និង មេត្រីភាព ។លោកជំទាវPengLiyuanបាន លើកឡើងថា ប្រទេស ចិន និង ប្រេស៊ីល សុទ្ធតែ ជា ប្រទេស ធំ ផ្នែក វប្បធម៌ ប៉ុន្មាន ឆ្នាំចុងក្រោយនេះ ការផ្លាស់ប្តូរប្រជាជននិងប្រជាជន នៃ ប្រទេសទាំង២ មានភាព រស់រវើក ការយល់ដឹង និង មិត្តភាព រវាង ប្រជាជននៃប្រទេស ទាំង២ កាន់តែមានភាព ស៊ីជម្រៅ ។ សង្ឃឹមថា អាច បន្តរក្សា និន្នាការ ដ៏ល្អ នេះ ដើម្បីជំរុញឱ្យ ប្រជាជន កាន់ តែ យល់ដឹង ពីគ្នា ទៅវិញទៅមក ។
គេហទំព័រ «CCFR China state-controlled media » លោកស្រី Rosange la Lula da Silvaបាន វាយតម្លៃ ខ្ពស់ ចំពោះ សមិទ្ធផល អភិវឌ្ឍន៍ និង វប្បធម៌ ដ៏ អស្ចារ្យ របស់ ចិន និង បាន លើកឡើងថា រីករាយ ជំរុញ យ៉ាង សកម្ម នូវ ការផ្លាស់ប្តូរ ប្រជាជន និងប្រជាជន នៃ ប្រទេសទាំង២ បន្ត រួមចំណែក ដល់ ការ ធ្វើ ឱ្យ ស៊ីជម្រៅ នូវ មិត្តភាព រវាង ប្រេស៊ីល និង ចិន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print