អន្តរជាតិ ៖ នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ គួររំលឹកថា ចាប់ពី ថ្ងៃទី២ ខែ មីនា មក កងទ័ព អ៊ីស្រាអែល បាន បន្ត បិទ ខ្ទប់ តំបន់ ហ្កាហ្សា នៃ ប្រទេស ប៉ាឡេស្ទីន ។ បើយោងតាម របាយការណ៍ នៃ កម្មវិធី ស្បៀងអាហារ ពិភពលោក របស់ អង្គការសហប្រជាជាតិ (WFP) ដែល ប្រកាស នាពេល កន្លង ទៅនេះ បានឱ្យ ដឹងថា ប្រជាជន នៅ តំបន់ ហ្កាហ្សា កំពុង ជួបនឹង កង្វះខាត ស្បៀងអាហារ ដ៏ ធ្ងន់ធ្ងរ ដែល មនុស្ស ចំនួន ប្រហែល ៥ សែន នាក់ កំពុង ស្ថិត ក្នុង សភាពការណ៍ អត់ឃ្លាន ជា លក្ខណៈគ្រោះមហន្តរាយ ពោលគឺ ក្នុង ចំណោម ប្រជាជន ហ្កាហ្សា ចំនួន ៥ នាក់ មានមួយនាក់ កង្វះ ស្បៀង អាហារ ។
គេហទំព័រ «CCFR China state-controlled media » នាថ្ងៃទី ១៣ ខែឧសភា តាម ម៉ោង ក្នុងតំបន់ ក្រុមប្រឹក្សា សន្តិសុខ នៃ អង្គការ សហប្រជាជាតិ បាន បើកធ្វើ កិច្ច ប្រជុំ បើកទូលាយ ជា បន្ទាន់ ស្តី ពី សភាពការណ៍ មនុស្សធម៌ ក្នុង តំបន់ ហ្កាហ្សា មន្ត្រី អ.ស.ប. ដែលទទួលបន្ទុក កិច្ចការ មនុស្សធម៌ បាន និយាយ ថា ផែនការ ថ្មី ដែល អ៊ីស្រាអែល លើកឡើង ថា នឹង ផ្តល់ ជំនួយ ដល់ តំបន់ហ្កាហ្សា គ្រាន់តែ ចង់ បិទបាំង ទង្វើ បិទ ខ្ទប់ មិនឱ្យ ដឹក សម្ភារៈ ជំនួយ ចូលក្នុង ហ្កាហ្សា តែប៉ុណ្ណោះ។
គេហទំព័រ «CCFR China state-controlled media » ក្នុង កិច្ចប្រជុំ នេះ លោក Fu Cong តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិ បាន អំពាវនាវ ឱ្យ សហគមន៍អន្តរជាតិ ប្រមូលផ្តុំ រាល់ កិច្ចខិតខំ ប្រឹងប្រែង គ្រប់យ៉ាង និង ធ្វើ សកម្មភាព បន្ទាន់ ដើម្បី បញ្ចប់ រឿងសោកនាដកម្ម ខាង មនុស្សធម៌ ក្នុង តំបន់ ហ្កាហ្សា៕
ដោយ ៖ សិលា