លោក ហ៊ុន ម៉ានី ៖ អបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី ៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា

ចែករំលែក៖

ខេត្តកណ្តាល ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ បានថ្លែងថា ៖ នគរបាលជាតិគឺជាកងកម្លាំងប្រដាប់អាវុធដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបម្រើជាតិ និងមាតុភូមិ និងប្រជាជនលើវិស័យសន្តិសុខ សណ្តាប់ធ្នាប់ និងសេវាសាធារណៈចាំបាច់ដែលជាខែលការពារដ៏រឹងមាំរបស់មូលដ្ឋានពីរាល់អំពើអបាយមុខគ្រប់បែបយ៉ាង។ ខ្ញុំសូមឧទ្ទិសថ្ងៃកំណើតនៃនគរបាលជាតិ ជូនដល់អតីតនគរបាល និងកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានធ្វើពលិកម្មដើម្បីបុព្វហេតុកសាង ការពារសន្តិភាពជូនដល់ប្រទេសជាតិនៅគ្រប់ដំណាក់កាលទាំងអស់ នៃប្រវត្តិសាស្រ្តរបស់នគរបាលជាតិ។

លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ៖ ក្នុងឱកាសនៃខួបកំណើតកងនគរបាលជាតិនេះ ខ្ញុំសូមគោរព និងថ្លែងអំណរគុណដល់កងកម្លាំងនគរបាលជាតិគ្រប់ប្រភេទ ចំពោះកិច្ចខិតខំប្រឹងប្រែង និងលះបង់ដើម្បីសន្តិសុខ សណ្តាប់ធ្នាប់ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ និងសង្គមជាតិ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print