លោកបណ្ឌិត សម តារា ចុះពិនិត្យមើលពលរដ្ឋចុះឈ្មោះបោះឆ្នោតនិងធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រតាមប្រតិទិន ដែល គ.ជ.ប បានកំណត់ និងសួរសុខទុក្ខអាជីវករលក់ដូរនៅផ្សារស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង: លោកបណ្ឌិត សម តារាសមាជិកសភាមណ្ឌលស្វាយរៀង អនុប្រធានគណៈកម្មការទី១ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ បានចុះពិនិត្យមើលទីតាំងការិយាល័យបោះឆ្នោតមានប្រជាពលរដ្ឋមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រនៅភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង និងបន្តចុះជួបសំណេះសំណាលសួរសុខទុក្ខអាជីវករនៅផ្សារស្វាយជ្រំ ក្នុងឃុំតាសួស ស្រុកស្វាយជ្រំខេត្តស្វាយរៀង។

លោកបណ្ឌិត សម តារា បានឲ្យដឹងថា ប្រជាពលរដ្ឋដែលបានចុះឈ្មោះកាលពីឆ្នាំ២០១៦ ដែលមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោតពីមុនមក អាចមកធ្វើការផ្លាស់ប្ដូររូបថតនិងស្នាមម្រាមដៃ ព្រោះបើគិតមកដល់បច្ចុប្បន្នគឺមានអាយុកាល១០ ឆ្នាំហើយ បើតាមកត្តាធម្មជាតិ ភិនភាគរបស់អ្នកបោះឆ្នោតម្នាក់ៗ តែងតែមានការប្រែប្រួលដូចជាមុខមាត់ចាស់ជាងមុន និងសំណឹកស្នាមម្រាមដៃជាដើម ដែលនាំឱ្យខុសពីទិន្នន័យជីវមាត្រ (រូបថត និងស្នាមម្រាមដៃ) ក្នុងបញ្ជីបោះឆ្នោត។

លោកបណ្ឌិតបានបញ្ជាក់ថា ការចូលរួមរបស់ប្រជាពលរដ្ឋនាំឱ្យគុណភាពបញ្ជីបោះឆ្នោតកាន់តែមានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ដែលជាផ្នែកសំខាន់មួយក្នុងការកសាងទំនុកចិត្តមកលើការបោះឆ្នោតនិងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះលោកបណ្ឌិត សម តារា បានដឹកនាំក្រុមការងារចុះជួបអាជីវករលក់ដូរនៅផ្សារស្វាយជ្រំ ស្រុកស្វាយជ្រំ ដើម្បីបង្កើតនូវភាពស្និទស្នាលក្នុងនាមជាតំណាងរាស្ត្រ និងបានឧបត្ថម្ភដល់អ្នកលក់ដូរដែលមានជីវភាពខ្វះខាតនូវថវិកាមួយចំនួនសរុបថវិកា ១ ៤០០ ០០០រៀលផងដែរ៕ ដោយសុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print