សមត្ថកិច្ចបញ្ជូនជនសង្ស័យ៧នាក់ ទៅសាលាដំបូងខេត្ត ករណីលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) នៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង: សមត្ថកិច្ចនគរបាលបាន បញ្ជូនជនសង្ស័យ៧នាក់ ទៅសាលាដំបូងខេត្ត ករណីលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) នៅក្រុងស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានអោយដឹងនារសៀលថ្ងៃទី១៦ខែឧសភាឆ្នាំ២០២៥នេះថា ហេតុការណ៍បានកើតឡើង កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០២:១០នាទី នៅត្រង់ចំណុចភូមិរោងបន្លែ សង្កាត់ស្វាយរៀង​ ក្រុងស្វាយរៀង មានករណីលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) ។ 

បន្ទាប់ពីទទួលសេចក្តីរាយការណ៍ភ្លាម សមត្ថកិច្ចបានទទួលព័ត៌មានករណីខាងលើនេះ រួចមក លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង បានចាត់តាំង លោក វរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់ ប្រុស ព្រមទាំងដកហូតវត្ថុតាង÷ ម៉ូតូ ០៣គ្រឿង  (ម៉ូតូធ្វើសកម្មភាព ០២គ្រឿង) និងទូរស័ព្ទ ០៣គ្រឿង ។

សមត្ថកិច្ចបន្តថា បច្ចុប្បន្ននេះ ជនសង្ស័យរួមទាំងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់ និងត្រូវបានសាលាដំបូងខេត្តចេញដីកាឃុំខ្លួនក្នុងពន្ធនាគាររួចហើយ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print