ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន គឺជាសរសៃឈាម នៃសេដ្ឋកិច្ចជាតិ

ចែករំលែក៖

ភ្នំពេញ ៖ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន គឺជាសរសៃឈាម នៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ។

កិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាព នៃវិស័យដឹកជញ្ជូន និងភស្តុភារកម្ម។ រាល់គម្រោងស្ពាន ផ្លូវ ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានគិតគូរដិតដល់ ល្អិតល្អន់ និងប្រទាក់ក្រឡា ដោយផ្តោតលើអាទិភាពគន្លឹះ តម្រូវការជាក់ស្តែងស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ។

គិតត្រឹមឆ្នាំ២០២៤ ខ្សែផ្លូវស្ថិតក្រោមដែនសមត្ថកិច្ចក្រសួងសាធារណការ និងដឹកជញ្ជូន រួមមាន៖ ផ្លូវជាតិ ផ្លូវខេត្ត ចំនួន ៨៥៤ខ្សែ មានប្រវែង ២០ ៣០៧ គ.ម ក្នុងនោះផ្លូវជាតិកម្រិត១ ចំនួន ៩ខ្សែ ប្រវែង ២ ២៥៤ គ.ម, ផ្លូវជាតិកម្រិត២ ចំនួន ៧១ខ្សែ ប្រវែង ៥ ១២០ គ.ម, ផ្លូវខេត្តចំនួន ៧៧៤ខ្សែ ប្រវែង ១២ ៩៣២ គ.ម៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print