សត្វគោ៦ ក្បាលដែលមានម្ចាស់តែម្នាក់ត្រូវរន្ទះបាញ់ងាប់ភ្លាម​ៗ បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេលាយ ឡំខ្យល់កន្ត្រាក់និងផ្គររន្ទះនៅស្រុកវ៉ើនសៃ

ចែករំលែក៖

ខេត្តរតនគិរី ៖ សត្វគោចំនួន ៦ ក្បាលត្រូវបានរន្ទះបាញ់ងាប់ នៅនឹងកន្លែងបន្ទាប់ពីមានភ្លៀងធ្លាក់មួយមេលាយ ឡំខ្យល់កន្ត្រាក់និងផ្គររន្ទះ ។ ករណីនេះកើតឡើងកាលវេលាម៉ោង ៩យប់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៥ ស្ថិត នៅក្នុងភូមិប៊ុនសៃឃុំវេនសីស្រុកវ៉ន្សាយខេត្តរតនគិរី។

បើតាមរបាយការណ៍របស់រដ្ឋបាលឃុំវ៉ើនសៃបានបញ្ជាក់ឱ្យដឹងថា សត្វគោចំនួន ៦ក្បាលដែលត្រូវរន្ទះបាញ់នេះគឺបានចងនៅក្រោមដើមឈើ កៀនដំបូក ដែលមានម្ចាស់ឈ្មោះ ភុយ ផាន់ រស់នៅភូមិវ៉ើនសៃ ឃុំវ៉ើនសៃ ស្រុកវ៉ើនសៃខេត្តរតនគិរី។

លោក ភុយ ផាន់ជាម្ចាស់គោបានឱ្យដឹងថា កាលវេលាម៉ោង ៩ យប់ថ្ងៃទី ១៦ ខែឧសភា ដែលមានមេឃភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់ជាមួយនឹងផ្គររន្ទះផងនោះលោកបានឮសំឡេងរន្ទះបាញ់យ៉ាងខ្លាំងចំកន្លែងចងគោ តែលោកមិនបានចូលពិនិត្យមើលភ្លាមៗនោះទេ។ លុះព្រឹកឡើងទើបលោកបានទៅពិនិត្យកន្លែងចងគោឃើញ គោរបស់គាត់ទាំង ៦ ក្បាលត្រូវបានដេកងាប់ដោយសាររន្ទះបាញ់តែម្ដង។

...

ទាក់ទងទៅនឹងករណីនេះដែរ អាជ្ញាធរឃុំស្រុកអំពាវនាវក៏បានសំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវប្រុង ប្រយ័ត្នខ្ពស់ចំពោះនៅពេលដែលមានមេឃភ្លៀងធ្លាក់ត្រូវតែជិះឱ្យឆ្ងាយពីដើមឈើឬនៅកន្លែងដែលមានចរន្តឆ្លងកាត់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print