ប្រទះឃើញស្រ្ដីម្នាក់មានសភាពស្គមរីងរៃ​ នៅក្បែរចិញ្ចើមផ្លូវក្នុងខណ្ឌជ្រោយចង្វា​ សង្ស័យមានគេដឹកមកទម្លាក់ចោល

ចែករំលែក៖

ភ្នំពេញ៖​ ស្ត្រីម្នាក់មានសភាពស្គមរីងរៃត្រូវបានគេប្រទះឃើញដេកនៅក្នុងដីឡូតិ៍មួយកន្លែងដែលគេសង្ស័យថាគេដឹកយកទៅទម្លាក់ចោលដោយសភាពនៅមានដង្ហើម បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង១០នាទីព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៥ស្ថិតតាមបណ្ដោយផ្លូវលំកែងនិងផ្លូវមហាវិថី ឈ្នះ ឈ្នះ ចំណុចដីឡូតិ៍មួយកន្លែង ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ស្ត្រីរូបនោះមានអាយុប្រមាណ៣០ឆ្នាំជាង ដោយពុំស្គាល់អត្តសញ្ញាណនោះឡើយ។ 

តាមព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថានៅវេលាម៉ោងប្រមាណ៥ និង៣០នាទីព្រឹក ពលរដ្ឋម្នាក់បានជិះម៉ូតូឆ្លងកាត់ចំណុចកើតហេតុខាងលើ ក៏ប្រទះឃើញស្ត្រីរូបនោះដេកនៅក្បែរចិញ្ចើមផ្លូវនៅក្នុងដីឡូត៍ដោយពុំបានចាំអារម្មណ៍នោះទេ ។ លុះរហូតដល់វេលាម៉ោងប្រមាណ១១ព្រឹក ក៏នៅតែឃើញស្រ្ដីខាងលើនៅទីតាំងកើតហេតុដដែល ក៏បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋហើយរាយការណ៍ទៅសមត្ថកិច្ចចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ។

ក្នុងហេតុការណ៍ខាងលើនេះដែលពលរដ្ឋបានដាក់ការសង្ស័យថាមានគេដឹកស្រ្ដីខាងលើមកទម្លាល់ចោលដោយពុំដឹងដឹកមកទម្លាក់ចោលតាំងពីពេលណានោះឡើយ។ ស្ត្រីរូបនោះមានលក្ខណៈស្គមរីងរៃទំនងជាអ្នកជំងឺទើបតែចេញពីមន្ទីរពេទ្យហើយត្រូវបានគេដឹកយកទៅទំលាក់ចោលនៅកន្លែងកើតហេតុព្រោះនៅក្បែរស្ត្រីរូបនោះមានខោទឹកនោមនិងមានខោអាវនិងផ្លែឈើផងដែរ។

បន្ទាប់ពីមានការភ្ញាក់ផ្អើលសមត្ថកិច្ចមូលដ្ឋានក៏បានធ្វើការទាក់ទងហៅរថយន្តសាម៉ុយមកដល់ចំណុចកើតហេតុ បានបញ្ជូនទៅមណ្ឌលសុខភាពព្រែកព្នៅដើម្បីពិនិត្យនិងស្រាវជ្រាវរកក្រុមគ្រួសារមកទទួលផងដែរ ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print