ប្រជាពលរដ្ឋមន្ត្រីរាជការព្រះសង្ឃអាជ្ញាធរ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ស្នើសុំផ្លាស់ប្ដូរសេវាករផ្គត់ផ្គង់ទឹកស្អាត

ចែករំលែក៖

ខេត្តកំពង់ចាម÷ អាជ្ញាធរ ព្រះសង្ឃ និង​ប្រជាពលរដ្ឋ ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ស្នើ​សុំ​ផ្លាស់ប្ដូរ​សេវា​ករ​ផ្គត់ ផ្គង់​ទឹក​ស្អាត ខណៈ​បញ្ហា​ផ្គត់ផ្គង់​ទឹក​ស្អាត​នេះ​កើត​ឡើង​ជា​យូរ​ឆ្នាំ​មក​ហើយ​ពុំ​មាន​ដំណោះស្រាយ។

អាជ្ញាធរ ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ បាន​នាំ​គ្នា​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ពី​បញ្ហា​ផ្គត់ផ្គង់​ទឹក​ស្អាត ខណៈ​សេវា​ករ​ផ្គត់ផ្គង់​មិន​គ្រប់ គ្រាន់​តាម​តម្រូវការ និង​ទឹក​មិន​ស្អាត​ទៀត។ ចំពោះ​បញ្ហា​មួយ​នេះ​បាន​កើត​ឡើង​ជា​យូរ​ឆ្នាំ​មក​ហើយ ដោយ​គ្មាន​ដោះស្រាយ ដូច្នោះ​ប្រជាពលរដ្ឋ ព្រះសង្ឃ និង​អាជ្ញាធរ​មូលដ្ឋាន ស្នើ​សុំ​ដល់ រដ្ឋបាល​ខេត្ត​កំពង់ចាម ជាពិសេស លោក អ៊ុន ចាន់ដា អភិបាល​ខេត្ត​កំពង់ចាម ធ្វើការ​ដោះ ស្រាយ​បញ្ហា​មួយ​នេះ​ផង។

កាលពី​ថ្ងៃ​ទី ៣០ ខែ​មករា ឆ្នាំ ២០២៥ កន្លងទៅ លោក​អភិបាល​ខេត្ត​កំពង់ចាម បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​មក​ពិនិត្យ​ស្ថានភាព និង​ដោះស្រាយ​ម្តង​ហើយ ដោយ​ទុក​ឱសានវាទ ៣ ខែ ប៉ុន្តែ​គិត​មក​ដល់​ពេលនេះ​រយៈពេល ៥ ខែ​ហើយ ពុំ​មាន​ដោះស្រាយ​ឡើយ។

បើ​តាម​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី ៣០ ខែ​មករា ឆ្នាំ ២០២៥ លោក ប៊ិន ឡា​ដា អភិបាល​ស្រុក​ស្រី​សន្ធរ បាន​ឲ្យ​ដឹងថា សេវាករ​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ក្នុង​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត នៅ​ក្នុង​ឃុំ​ព្រែក​ដំបូក​នេះ គឺ​ចាប់​តាំងពី​ឆ្នាំ ២០១២ មក​ម្ល៉េះ ហើយ​បញ្ហា​កង្វះ​ទឹក​ស្អាត​ប្រើប្រាស់​បាន​កើត​ឡើង​នៅ​ឆ្នាំ ២០១៤ រហូត​មក​ដល់​បច្ចុប្បន្ន។

លោក​អភិបាល​ស្រុក បាន​បញ្ជាក់​ថា នៅ​ក្នុង​អំឡុង​ពេល​មាន​បញ្ហា​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​នេះ គឺ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ទឹក​មិន​ស្អាត ទឹក​មាន​កករ និង​ប្រើ​ទឹក​មិន​គ្រប់គ្រាន់ ឬ​មាន​ពេលខ្លះ ដាច់​ទឹក​រយៈពេល​យូរ​ថ្ងៃ​ថែម​ទៀត​ផង។

...

ពាក់ព័ន្ធ​ករណី​ខាង​លើ​នេះ លោក ប៊ិន ឡាដា បញ្ជាក់​ឲ្យ​ដឹង​ថា បន្ទាប់ពី​ទទួល​បាន​ការ​រាយការណ៍ និង​ចុះ​ពិនិត្យ​ជា​ច្រើន​លើក​ច្រើន​សា​មក អាជ្ញាធរ​ឃុំ ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ព្រែក​ដំបូក​នេះ បាន​ធ្វើការ​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម និង​ដាក់​ពាក្យ​តាមរយៈ​រដ្ឋបាល​ស្រុក​ទៅ​ថ្នាក់​ខេត្ត ដើម្បី​ស្នើ​សុំ​ផ្លាស់ប្ដូរ​សេវា​ករ​ផ្គត់ផ្គង់​ទឹក​ស្អាត​ចេញ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print