D48) ចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយ និងនិយាយថា “ទេ!” ចំពោះព័ត៌មានដែលគ្មានមូលដ្ឋានច្បាស់លាស់ ដែលអាចបង្កឱ្យមានភាពច្របូកច្របល់ និងផលប៉ះពាល់ដល់សង្គម

ចែករំលែក៖

ខេត្តតាកែវ ៖ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវបានជួបសំណេះសំណាលនិងពិសារអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន កាសែត វិទ្យុ ទូរទស្សន៍ នឹងក្រុមផលិតមាតិកា នៅខេត្តតាកែវ ជាង១០០នាក់។

លោកអភិបាលខេត្តបានកោតសរសើរចំពោះតួនាទីដ៏សំខាន់របស់អ្នកសារព័ត៌មានក្នុងការផ្សព្វផ្សាយព័ត៌មានពិត និងរួមចំណែកក្នុងការអភិវឌ្ឍន៍ខេត្ត។ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ច ជាពិសេសនៅក្នុងបរិបទនៃការរីកសាយភាយព័ត៌មានមិនពិតនាពេលបច្ចុប្បន្ន។ ជាមួយគ្នានេះ លោក វ៉ី សំណាង បានផ្តាំផ្ញើដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ សូមបន្តខិតខំបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរថែមទៀត ក្នុងការផ្តល់ព័ត៌មានពិត ត្រឹមត្រូវ និងទាន់ពេលវេលាជូនដល់សាធារណជន។ ជាពិសេស លោកបានលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានទាំងអស់គ្នាចូលរួមយ៉ាងសកម្មក្នុងការលុបបំបាត់ព័ត៌មានក្លែងក្លាយ និងនិយាយថា “ទេ!” ចំពោះព័ត៌មានដែលគ្មានមូលដ្ឋានច្បាស់លាស់ ដែលអាចបង្កឱ្យមានភាពច្របូកច្របល់ និងផលប៉ះពាល់ដល់សង្គម៕

...

ប្រភព ៖ មន្ទីរព័ត៌មានខេត្តតាកែវ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print