Nelly Korda កីឡាការិនីវាយកូនហ្គោលលំដាប់លេខមួយលើពិភពលោកបានក្លាយជាអត្តពលិកល្បីចុងក្រោយបង្អស់ដែលបង្ហាញមុខក្នុងទស្សនាវដ្តី Sports Illustrated ដោយដើរតាមគន្លងតារាដូចជា Simone Biles និង Eugenie Bouchard ។
នាង
Korda អាយុ 26 ឆ្នាំបានចែករំលែករូបថតឈុតហែលទឹកពីការថតនៅលើ Instagram ដែលទទួលបានការចូលចិត្តនិងមតិរាប់រយរាប់ពាន់នាក់យ៉ាងឆាប់រហ័ស។ នាងបានបង្ហើបថា ការថតបានកើតឡើងកាលពីឆ្នាំមុន។ Korda បានសរសេរនៅក្នុងចំណងជើងថា “សុបិនមួយ។ រំភើបណាស់ដែលបានបង្ហាញខ្លួនជាមួយអត្តពលិក និងស្ត្រីដ៏អស្ចារ្យជាច្រើន”។ អ្នកគាំទ្ររាប់ពាន់នាក់បានអបអរតារាវាយកូនហ្គោលដោយបញ្ចេញមតិ
គសំទ្រជាច្រើន។
ដោយមានកម្ពស់1.78ម៉ែត្រ
នាងបានទទួលនូវកិច្ចព្រមព្រាងផ្សាយពាណិជ្ជកម្មជាច្រើន ដោយបានជាប់ចំណាត់ថ្នាក់ទីប្រាំបីក្នុងបញ្ជីអត្តពលិកស្រីដែលរកចំណូលបានខ្ពស់បំផុតក្នុងឆ្នាំ 2024 ជាមួយនឹងប្រាក់ចំណូលប្រហែល 12.5 លានដុល្លារ នេះបើយោងតាមទស្សនាវដ្តី Forbes ។