ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃអាទិត្យ ៧រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ សមត្ថកិច្ចនគរបាលទទួលបានសេចក្ដីរាយការណ៍ពីពលរដ្ឋល្អ ថា នៅចំនុចព្រៃខាងកេីតភូមិស្តុកតោលថ្មី ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ តែងតែមានមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនចេញចូលធ្វេីសកម្មភាពចែកចាយផ្ដល់ទីតាំងប្រេីប្រាស់សម្ងំលាក់ខ្លួននៅទីនោះរៀងរាល់ថ្ងៃ ។ ក្រោយទទួលបានព៍ត៌មានខាងលេី លោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុកសាមគ្គីមុនីជ័យ បានដឹកនាំបញ្ជាកំលាំងផ្នែកប្រឆាំងគ្រឿងញៀន ធ្វេីការស្រាវជ្រាវនិងបង្រ្កាបឱ្យខាងតែបាន ។
ដោយមានកិច្ចដឹកនាំនិងការណែនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងលោកឧត្ដមសេនីយ៍ត្រី ម៉ាត់ ធុច ស្នងការរងទទួលផែនការងារប្រឆាំងបទល្មេីសគ្រឿងញៀន ផ្នែកគ្រឿង ញៀនស្រុកសាមគ្គីមុនីជ័យ បានធ្វេីការឃាត់មុខសញ្ញាសង្ស័យចំនួន២នាក់ ៖ ១.ឈ្មោះ សុខ ធន (តាប់) ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិភូមិស្តុកតោលថ្មី ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ ២.ឈ្មោះ ម៉ុន សុខ ភេទ ប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិក្រាំងទំនប់ ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ ។
សមត្ថកិច្ចបន្ដធ្វេីការឆែកឆេរចាប់យកវត្ថុតាង រួមមាន៖ ម្សៅក្រាមពណ៍សសង្ស័យជាគ្រឿងញៀនចំនួន ១៦កញ្ចប់ , ទូរស័ព្ទដៃចំនួន៣គ្រឿង, កូនកន្រ្តៃចំនួន១ ,ឧបករណ៍កែច្នៃសំរាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួនផ្សេងទៀត។
បច្ចុប្បន្នសមត្ថកិច្ចនគរបានបានធ្វេីការសាកសួរបំពេញនីតិវិធី និងបានបញ្ជូនមុខសញ្ញាសង្ស័យទាំង២រួមជាមួយវត្ថុតាងមកកាន់ការិយាល័យប្រឆាំងបទល្មេីសគ្រឿងញៀនដេីម្បីចំណាត់ការនីតិវិធីបន្ដ៕