ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញបានចុះចាប់ឃាត់ម៉ូតូជាច្រើនគ្រឿងដែលមានកែច្នៃបំពង់ស៊ី
មុំាងលាន់ឮខុសបច្ចេកទេស នៅក្នុងតំបន់បឹងកក់យកទៅរក្សាទុកកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅចំណុចមូលដ្ឋានកងរាជអាវុធហត្ថប្រចាំបឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ បានឲ្យដឹងថា ម៉ូតូជាង២០គ្រឿងទាំងអូតូនិងដាក់លេខ ក្នុងនោះមានបំពាក់ស៊ីម៉ាំងលាន់ឮ ។ការកែច្នៃខុសបច្ចេកទេសខុសពីទ្រង់ទ្រាយដើមត្រូវបានកម្លាំងជំនាញធ្វើការឃាត់ម្តងមួយៗនៅក្នុងមូលដ្ឋានបឹងកក់ជាបន្ដបន្ទាប់ ។
ជាក់ស្តែងអ្នកដែលជិះម៉ូតូមានការកែច្នៃទាំងនេះភាគច្រើនសុទ្ធតែជាយុវជនដែលមានវ័យជំទង់។ ចំពោះម៉ូតូមួយចំនួន ដែលមានស៊ីម៉ាំងញ៉ុកទៅដោយបំណែកដែក ខ្លះហៅថាសំបុក និងម៉ូតូខ្លះទៀត ប្រើប្រាស់ស៊ីម៉ាំងដែលកុម្មង់ទិញពីក្រៅប្រទេសដែលមានសំឡេងរំខានខ្លាំងៗ ។
ដោយឡែក ម៉ូតូជាច្រើនគ្រឿងខាងលើត្រូវបានកម្លាំងអាវុធហត្ថប្រចាំបឹងកក់ធ្វើការលើកឡើងដាក់លើរថយន្តបញ្ជូនយកទៅរក្សាទុកនៅការិយាល័យខណ្ឌដូនពេញជាបណ្តោះអាសន្នរយ:ពេលប្រមាណ៣ខែទុកជាការព្រមាន ៕
ដោយ ៖ ភារ៉ា ដង្កោ