ភ្នំពេញ: ស្រ្តីនិងកូនស្រី ខំងើបពីដេកទាំងកណ្តាលអាធ្រាត្របេីករ៉ឺម៉កដោយខ្លួនឯងដេីម្បីទៅទិញទុរេននៅផ្សារដេីមគរ យកមកលក់បន្តតែត្រូវជនសង្ស័យឆក់ទុរេនទាំងកេះ ហេីយដឹកគេចខ្លួនបាត់ ធ្វេីអោយជនរងគ្រោះម្តាយនិងកូនភិតភ័យស្លាន់ស្លោយ៉ាងខ្លាំងស្រែកយំ។
ហេតុការណ៍នេះ បង្កអបង្កអោយមានការភ្ញាក់ផ្អេីលឡើងកាលពីម៉ោង ០១រំលងអាធ្រាត្រ ឈានឈានចូលថ្ងៃ១៩ ខែ ឧសភា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវ សហព័ន្ធរុស្សី គល់ស្ពានអាកាសផ្សារដីហុយ ដែលស្ថិតនៅ សង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពពត៌មានពី ជនរងគ្រោះ បាននិយាយទឹកភ្នែកប្រាប់ថា នៅមុខពេលកេីតហេតុ គាត់និងកូនស្រី បានបេីក
ម៉ូតីរ៉ឺម៉កសណ្តោង ពីផ្ទះនៅម្តុំពោធិចិនតុង ដេីម្បីមកទិញទុរេននៅផ្សារដេីមគរ ដេីម្បីយកមកលក់បន្តនៅម្តុំពោធិចិនតុង ហេីយគាត់ទិញតែ៣០គីឡូ អស់ទឹកប្រាក់ ចំនួនជាង៣០ម៉ឺនរៀល ។ ជនរងគ្រោះបានបញ្ចាក់ទៀតថា ខណះគាត់បេីកម៉ូតូសណ្តោងរ៉ឺម៉ក មកដល់ចំណុចកេីតហេតុក៏ស្រាប់តែ មានជនសង្ស័យ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកនិងស្លាកលេខមានគ្នា២នាក់បានជិះមកអែប ម៉ូតូសណ្តោងរ៉ឺម៉កគាត់ ហេីយឆក់ទុរេនគាត់ទាំងកេះនៅលេីរ៉ឺម៉ក បណ្តាលអោយជ្រុះមកលេីដីជនសង្ស័យបានចុះពីលេីម៉ូតូ លេីទុរេទាំងកេះខាងលេី ដាក់លេីម៉ូតូឌុបគ្នាគេចខ្លួនបាត់តែម្តង ធ្វេីអោយគាត់នឹងកូនស្រី ភ័យស្លន់ស្លោយ៉ាងខ្លាំង ។
ជនរងគ្រោះបានរៀបរាប់ទៀតថា គាត់ហួសចិត្ត ចំពោះជនសង្ស័យខាងលេី ដោយឃេីញគាត់ជីវភាពខ្វះខាតហេីយមកធ្វេីបាបគាត់ទៀត៕