ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួល ជំនួបសម្តែងការគួរសមរបស់ លោកបណ្ឌិត Tibor BALOGHDI ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ។
ក្នុងឱកាសនៃជំនួប លោកឧបនាយករដ្ឋមមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលកំពុងរីកចម្រើន និងបានផ្លាស់ប្តូរទស្សនៈអំពីមធ្យោបាយក្នុងការជម្រុញទំនាក់ទំនងទ្វេភាគី អោយកាន់តែស៊ីជម្រៅ ដែលរួមមានការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់រវាងប្រទេស ទាំងពីរ បន្ថែមទៀត។ ភាគីទាំងពីរក៏បានពិភាក្សាអំពីការរៀបចំប្រារព្វខួប៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងហុងគ្រី នៅឆ្នាំ២០២៦ ផងដែរ ៕
...
ដោយ ៖ សិលា