វៀតណាម៖ ត្រូវបានពលរដ្ឋនេសាទវៀតណាមរកឃើញ ត្រីនាំសារគ្រោះរញ្ជួយដី រឺហៅម្យ៉ាងទៀតថា oarfish ពីបាតសមុទ្រប្រវែងជាង២ម៉ែត្រ នៅក្នុងស្រុក Ninh Hai ខេត្ត Ninh Thuan ប្រទេសវៀតណាម ។ តាមវីដេអូដែលថតបានដោយពលរដ្ឋនេសាទវៀតណាមបានឃើញសភាពត្រី oarfish ដែលបានដាច់កន្ទុយនៅលើច្រាំងសមុទ្រមួយក្នុងខេត្ត Ninh Thuan នៃប្រទេសវៀតណាម ភ្លាមៗក្រោយប្រទះឃើញត្រីមួយនេះក្រុមនេសាទវៀតណាមក៏បានប្រលែងត្រីនាំសារពីគ្រោះរញ្ជួយដីត្រឡប់ចូលទៅសមុទ្រវិញ។ នេះយោងតាមប្រភព (សុីសុីថែមស៍) ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយវៀតណាមត្រីសញ្ញាអាក្រក់មួយនេះត្រូវបានរកឃើញកាលពីព្រឹកថ្ងៃទី ១៨ ខែឧសភា តាមប្រជានេសាទវៀតណាមលោក ចូវ បានអះអាងថាត្រីនេះមានប្រវែងជិត ២ម៉ែត្រ ហើយរកឃើញដោយកន្ទុយត្រីបានបាក់។ លោក ចូវ បានបន្តទៀតថាបាតុភូតត្រីអណ្តែតនាំសារពីបាតសមុទ្រនេះនៅលើច្រាំងក្នុងភូមិមិនធ្លាប់មានពីមុនមកទេ ព្រោះត្រីប្រភេទនេះកម្រណាស់ ហើយភាគច្រើនរស់នៅក្នុងសមុទ្រជ្រៅ។
គួរបញ្ជាក់ថាត្រីប្រភេទនេះនៅក្នុងវប្បធម៌ប្រជាជនជប៉ុនត្រូវបានគេជឿជាក់ថាជាប្រភេទត្រីនាំសារគ្រោះរញ្ជួយដីពីបាតសមុទ្រ ហើយហើយនៅពេលវាឡើងមកដល់លើគោកជាសញ្ញានៃការរញ្ជួយដី ឬរលកយក្សស៊ូណាមិដែលអាចនឹងខិតជិតមកដល់។ ទោះជាយ៉ាងណាក៏ដោយ មិនមានភស្តុតាងវិទ្យាសាស្ត្រដើម្បីបញ្ជាក់អំពីអបិយជំនឿលើរឿងនេះទេ។
Oarfish ជាធម្មតាពួកវារស់នៅក្នុងកម្រិតទឹកជ្រៅមហាសមុទ្រចាប់ពី ២០០ ម៉ែត្រទៅ ១០០០ ម៉ែត្រ ជម្រករបស់ពួកគេគឺជារស់នៅកន្លែងងងឹត ដែលពន្លឺព្រះអាទិត្យស្ទើរតែមិនអាចទៅដល់បាន។ ក្នុងឆ្នាំ ២០១១ មុនពេលការរញ្ជួយដី Fukushima ដែលបានសម្លាប់មនុស្សជាង ២ម៉ឺននាក់ និងរលកយក្សស៊ូណាមិក្នុងប្រទេសជប៉ុន ត្រី Oarfish ជាច្រើនត្រូវបានគេរាយការណ៍ថាបានបោកបក់មកច្រាំងនៅលើច្រាំងជប៉ុន។ ព្រឹត្ដិការណ៍នេះបានជំរុញឱ្យមានជំនឿដែលមានឫសគល់នៅក្នុងរឿងព្រេងរបស់ជនជាតិជប៉ុនថា oarfish គឺជាប្រផ្នូលនៃការរញ្ជួយដីនិងរលកយក្សស៊ូណាមិដែលជិតមកដល់។
សូមបញ្ជាក់ថា ៖ កន្លងទៅត្រី Oarfish ជ្លាប់បង្ហាញខ្លួនជាថ្មីធ្វើឲ្យជប៉ុនព្រួយបារម្ភថា នឹងអាចកើត មានមហន្តរាយ ស៊ូណាមិ ដូចកាលពី ឆ្នាំ២០១១ ! ត្រីឈ្មោះ oarfish (ត្រីនាគ) មានប្រវែងជិត ៤ម៉ែត្រ បានងាប់ក្រោយ ជាប់ម៉ងរបស់អ្នកនេសាទ នៅក្បែរតំបន់ កំពង់ផែ Imizu ស្ថិតនៅភាគខាងជើង ឆ្នេរនៃខេត្ត Toyama។ ប៉ុន្តែអ្វីដែល គួរកត់សម្គាល់ការប្រទះឃើញត្រីប្រភេទនេះនៅលើ ផ្ទៃទឹកមិនមែន ជារឿងធម្មតា នោះទេសម្រាប់ប្រជាជនមួយចំនួន។
ពួកគេយល់ថា វាគឺជាសញ្ញាណអាក្រក់ ឬអាចមានគ្រោះហន្តរាយណាមួយនឹង កើតឡើងក្នុងពេលអនាគត បើសិនជាប្រទះឃើញត្រីប្រភេទនេះនៅលើផ្ទៃទឹក ឬតំបន់ទឹករាក់ ព្រោះ oarfish គឺជាប្រភេទសត្វរស់នៅក្រោមបាតសមុទ្រទឹកជ្រៅ និងកម្រឡើងមកលើ ផ្ទៃទឹកណាស់។ តែយ៉ាងណា ក៏ដោយ ក្រុមអ្នកវិទ្យាសាស្ត្រ មិនបានរក ឃើញ សញ្ញាណថា នឹងមានគ្រោះ រលកយក្សស៊ូណាមិនឹង កើតឡើង នោះទេ។
គួរជម្រាបថា កាលពី ឆ្នាំ២០១០ ត្រី oarfish ចំនួន ១០ក្បាល ត្រូវបានគេប្រទះឃើញ នៅផ្ទៃទឹក នៃតំបន់ឆ្នេរភាគខាងជើង ប្រទេសជប៉ុន ហើយនៅខែមីនា ឆ្នាំ២០១១ មហាគ្រោះ មហន្តរាយ រលកយក្សស៊ូណាមិ ដែលបង្កឡើង ដោយគ្រោះរញ្ជួយដី កម្រិត ៩.០រ៉ិចទ័រ បានវាយប្រហា រលើប្រទេសជប៉ុន ដោយបានផ្ដាច់ជីវិតមនុស្សជិត ១៩,០០០នាក់៕
ដោយ ៖ សិលា