ក្រុមតោខៀវ
Chelsea បានឈ្នះពានរង្វាន់ក្នុងស្រុកចំនួនបីកាលពីថ្ងៃអាទិត្យ ដោយបានបំបាក់ក្រុមម្ចាស់ជើងឯក Manchester United ក្នុងលទ្ធផល 3-0 ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup ផ្នែកនារី
។
Chelsea ដែលបានឈ្នះពាន Women’s Super League និង League Cup រួចហើយនោះ មានការភ័យព្រួយនៅចំពោះមុខអ្នកគាំទ្រចំនួន 74,412នាក់ ដោយ United បានដាក់សម្ពាធមុនគេ និងឈ្នះបាល់ជ្រុងជាបន្តបន្ទាប់។
ប៉ុន្តែកីឡាការិនី
Sandy Baltimore ទទួលបានបាល់ពិន័យ
១១ម៉ែត្រស៊ុតចូលទីជោគជ័យក្នុងនាទីទី៤៥តង់ទី១។នៅចុងម៉ោងតង់ទី២តោខៀវអាចរកបាន២គ្រាប់បន្ថែមទៀត ដោយ Catarina
Macario នៅនាទីទី 84
និង
Baltimoreបន្ថែមមួយគ្រាប់ទៀតនៅនាទីទី៩១ធ្វើឱ្យចប់ការប្រកួតពោរ
ពេញដោយក្តីរីករាយរបស់អ្នកគាំទ្រតោខៀវ។
ជ័យជម្នះនេះមានន័យថាក្រុម Chelsea របស់គ្រូបង្វឹក Sonia Bompastor បានបញ្ចប់រដូវកាលក្នុងស្រុកដោយមិនស្គាល់ចាញ់សោះ ដោយបានឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រ League Cup ទល់នឹង Manchester City និងឈ្នះក្នុងក្របខ័ណ្ឌ Super League សម្រាប់ឆ្នាំទីប្រាំមួយជាប់ៗគ្នា ជាមួយនឹងការឈ្នះលើក្រុមបិសាចក្រហមផងដែរ។