Bruno Fernandes ជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំរដូវកាលរបស់ Man Utd សម្រាប់ឆ្នាំ 2024/25

ចែករំលែក៖

កីឡាករBruno Fernandes ត្រូវបានជ្រើសរើសជាកីឡាករឆ្នើមប្រចាំរដូវកាលរបស់ Manchester United សម្រាប់ឆ្នាំ 2024/25។ ប្រធានក្រុម Man Utdនេះ គឺជាកីឡាករឆ្នើមមួយរូបក្នុងចំណោមកីឡាករឆ្នើមមួយចំនួនសម្រាប់បិសាចក្រហមក្នុងរដូវកាលឆ្នាំ2025 ខណញក្លឹបបច្ចុប្បន្នកំពុងឈរនៅលេខ 16 ក្នុងក្របខ័ណ្ឌ Premier League ។

 

ទោះបីជាយ៉ាងនេះក្តី កីឡាករអន្តរជាតិព័រទុយហ្គាល់បានចូលរួមចំណែកជាមួយការស៊ុតបញ្ចូលទីចំនួន 38 ក្នុងការបង្ហាញខ្លួន 54 លើករបស់គាត់។ Bruno Fernandes ក៏នឹងដឹកនាំ Man United ក្នុងវគ្គផ្តាច់ព្រ័ត្រ Europa League នៅសប្តាហ៍នេះទល់នឹង Tottenham ក្នុងទីក្រុង Bilbao ។ នេះជាលើកទីបួនហើយដែល Fernandes ទទួលបានពានរង្វាន់នេះ ដោយបានចូលរួមជាមួយ David De Gea និង Cristiano Ronaldo ជាអ្នកឈ្នះបួនដងដូចគ្នា។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print