លោកអភិបាលខេត្តព្រះសីហនុនិយាយដោយភាសាបេះបូងបរិសុទ្ធទៀងត្រង់​ ទទួលខុសត្រូវពីការកែទម្រង់រដ្ឋបាលនៅខេត្ត​មិនមានបក្ខពួក​ សាច់ញាតិ​ គឺមានតែតៃកុងឡានម្នាក់គត់យកធ្វើការជាមួយ

ចែករំលែក៖

ខេត្តព្រះសីហនុៈពិតជាថ្នាក់ដឹកដ៏គំរូហ៊ានទទួលខុសត្រូវនឹងលាតត្រដាងការពិតជូនសាធារណៈជន មន្រ្តីរាជការ ក៏ដូចជាថ្នាក់លើបានដឹងពីឆន្ទះយុត្តិធម៍លើកំណែទម្រង់រដ្ឋបាលកន្លងមកនៅខេត្តព្រះសីហនុ។ សូមមេត្តាអាននូវពាក្យពេចន៍របស់លោកអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុទាំងអស់គ្នាដូចខាងក្រោមនេះ ថ្ងៃនេះ ខ្ញុំសូមបងប្អូនជាមិត្តក្នុងហ្វេសប៊ុកទាំងអស់មេត្តាអត់ធ្មត់អាននូវខ្លឹមសារដ៏វែងរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ ហើយសូមមេត្តាជួយចូលរួមមតិផង។

ជាដំបូង ខ្ញុំសូមអរគុណចំពោះមិត្តហ្វេសប៊ុកយើង ដែលបានចូលរួមមតិ ទាំងមតិគាំទ្រ ទាំងមតិរិ:គន់ ដែលមតិទាំងនោះ ខ្ញុំចាត់ទុកថា ជាមតិដ៏មានតំលៃសំរាប់ខ្ញុំ និងសំរាប់កិច្ចអភិវឌ្ឍន៏ខេត្តរបស់យើង។

ក្នុងពេលថ្មីៗនេះ ខ្ញុំមានការចាប់អារម្មណ៏លើមតិរិ:គន់មួយចំនួន ដូចជា: – គេថាខ្ញុំដកគ្នាគេ ដាក់គ្នាខ្ញុំ : ចំណុចនេះខ្ញុំសូមជំរាបជូនបងប្អូនជ្រាបថា រហូតដល់ពេលនេះ ខ្ញុំមិនមានការដាក់មន្ត្រីណាម្នាក់ដែលត្រូវជាសាច់ញាតិ ឬជាមិត្តភ័ក្ររបស់ខ្ញុំអោយធ្វើជាមន្ត្រីក្នុងខេត្តព្រះសីហនុ(ទាំងនៅសាលាខេត្ត ទាំងតាមបណ្តាមន្ទីរ ទាំងនៅតាមមូលដ្ឋាន)ទេ សូម្បីតែជាមន្ត្រីជាប់កិច្ចសន្យាក៏គ្មានដែរ។ ខ្ញុំមកបំរើការងារនៅខេត្តព្រះសីហនុនេះ មានរយ:ពេលជិតមួយឆ្នាំហើយ ខ្ញុំមានតែអ្នកបើកបររបស់ខ្ញុំម្នាក់គត់ដែលមកតាមខ្ញុំ។ ក្រៅពីនោះ សុទ្ធតែជាមន្ត្រីចាស់ៗទាំងអស់។ ថ្មីៗនេះ ខ្ញុំពិតជាបានឯកភាពកែសំរួល តួនាទីមន្ត្រីមួយចំនួនមែន តែការកែសំរួលនោះ សុទ្ធតែឆ្លងការពិភាក្សាវាយតំលៃត្រឹមត្រូវក្នុងជួក្រុមប្រឹក្សាខេត្ត និងគណៈអភិបាល ក្នុងគោលដៅពង្រឹងការងារទាំងអស់ពុំមានការផ្លាស់ប្តូរណាមួយដើម្បីដាក់សាច់ញាត្តិឬមិត្តភ័ក្ររបស់ខ្ញុំឡើយ។ យើងមិនអាចរក្សាស្ថានភាពអសកម្មបន្តទៀតបានឡើយ សូមបងប្អូនមេត្តាយោគយល់។ បច្ចុប្បន្ននេះ យើងត្រូវការបំផុតមន្ត្រីមានសមត្ថភាព មន្ត្រីសកម្ម មន្ត្រីមានកាទទួលខុសត្រូវក្នុងតួនាទីរបស់ខ្លួន។ មន្ត្រីណាក៏ជាបក្សពួករបស់ខ្ញុំដែរ អោយតែមន្ត្រីនោះមានភាពសកម្ម មានការទទួលខុសត្រូវក្នុងួនាទីរបស់ខ្លួន។

– គេថាខ្ញុំបានចាត់តាំងអោយលោក នួន ប៊ុនថុល ដើរជញ្ជក់ឈាមរាស្ត្រ ក្រោមលេស ច្បាប់កំណត់តំបន់គំរបព្រៃឈើ: ចំណុចនេះ ខ្ញុំមិនចង់បកស្រាយទេ សូមទុកអោយបងប្អូនវិនិច្ឆ័យចុះ តែខ្ញុំគ្រាន់តែចង់ជំរាបបងប្អូនថា លោក នួន ប៊ុនថុល ត្រូវបានចាត់តាំងអោយទៅប្រចាំការនៅកោះរ៉ុងអស់រយ:ពេលជិត៩ខែហើយ ហើយកោះរ៉ុងជាទីតាំងមិនអាចចេញកម្មសិទ្ធបានទេ ហើយបច្ចុប្បន្ន ការដោះស្រាយលើកោះរ៉ុង ត្រូវពឹងលើក្រុមការងារថ្នាក់ជាតិ ស្ទើរទាំងស្រុង ខ្ញុំមិនដឹងថាលោក នួន ប៊ុនថុល មានឱកាសអ្វីទៅជញ្ជក់ឈាមរាស្ត្របាននោះទេ បើមានមែន សូមមេត្តាផ្តល់ពត៏មានចំៗមកខ្ញុំផង។

– ថ្មីៗនេះ ខេត្តយើងពិតជារឹតបណ្តឹងអោយរាល់សំណង់ទាំងអស់ត្រូវមានការសុំអនុញ្ញាតច្បាប់ និងគោរពច្បាប់សាងសង់មែន ព្រោះការសាងសង់ដោយគ្មានច្បាប់ គឺជាប្រភពទំនាស់ដីធ្លី និងប៉ះពាល់ដល់សណ្តាប់ធ្នាប់ខេត្តរបស់យើង។ តែប្រសិនបើមានមន្ត្រីណា បានប្រើឱកាសនេះដើម្បីប្រយោជន៏ផ្ទាល់ខ្លួននោះ សូមបងប្អូនមេត្តាផ្តល់ពត៌មានអោយចំៗ ដើម្បីយើងមានវិធានការរដ្ឋបាល។

– ករណីយកចំណូល៣ដុល្លារពីភ្ញៀវទៅលេងកោះ: ករណីនេះ មិនមែនជាការប្រមូលចំណូលដើម្បីខ្ញុំ ដើម្បីបុគ្គលណា ឬប្រធានគណៈកម្មការទេ តែជាគំរោងប្រមូលចំណូលដើម្បីផលប្រយោជន៏រួម គឺអភិវឌ្ឍន៏ខេត្តរបស់យើងពិសេសការងារឆ្នេរ បញ្ហានេះ គណៈកម្មការអន្តរក្រសួងដឹកនាំដោយ ឯឧ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៏បានពិភាក្សាគ្នាយូរណាស់ ទើបលើកសំណើសុំបានការឯកភាពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅអង្គប្រជុំថ្ងៃ15/7 ដើម្បីប្រមូលចំណូលនេះមកប្រើប្រាស់ការងារឆ្នេររបស់យើង សំរាប់ជាប្រយោជន៏រួម។ តែខាងម្ចាស់ទូកដឹកអ្នកដំនើរគាត់សុំត្រឹម2$/ន ប៉ុណ្ណោះ ហើយចាប់ដំណើរការពីថ្ងៃ1/9ទៅ។ តែសំរាប់ខ្ញុំ ខ្ញុំយល់ថា តំលៃត្រឹម2$នេះម្ចាស់អាជីវកម្មមិនរួញរាទេ ព្រោះឆ្នេរយើងមានតំលៃណាស់។

ការលើកឡើងខាងលើនេះ ខ្ញុំបានពិចារណាយូរណាស់ ក្នុងការបង្ហោះចូលក្នុងហ្វេសប៊ុក ដោយខ្លាចបងប្អូន មិនចូលរួមផ្តល់មតិរិ:គន់បន្តទៀត ព្រោះយល់ថាខ្ញុំប្រឹងនិយាយការពារខ្លួន ព្រោះនៅមានរឿងផ្សេងទៀតដែលគេបានបំផ្លើសដោយសារមិនដឹងរឿងពិត និងចរឹកពិតរបស់ខ្ញុំ។។ តែដើម្បីជាការលើកទឹកចិត្តដល់មន្ត្រីសកម្ម ខ្ញុំមានការចាំបាច់ធ្វើការបញ្ជាក់ខ្លះ។

ខ្ញុំដឹងហើយថា ក្នុងពេលថ្មីៗនេះ យើងខ្ញុំបានធ្វើការផ្លាស់ប្តូរតួនាទីមន្ត្រីមួយចំនួន ត្រួតពិនិត្យ និងពង្រឹងច្បាប់សំណង់ ទប់ស្កាត់អាណាធិបតេយ្យកាប់រានព្រៃ ដណ្តើមដីធ្លីបែបអាណាធិបតេយ្យ ដែលអាចជាមូលហេតុធ្វើអោយមន្ត្រីមួយចំនួនមានការមិនសប្បាយចិត្ត និងមន្ត្រីមួយចំនួនទៀតមានការបារម្ភ អាចជាមូលហេតុធ្វើអោយមានការផ្តល់មតិក្នុងន័យមិនសប្បាយចិត្តដូចខ្ញុំបានបញ្ជាក់ជូនខាងលើ។ តែអ្វីដែលខ្ញុំអាចអះអាងជូនបងប្អូនយើងបាននាពេលនេះគឺ ខ្ញុំត្រូវការបងប្អូនធ្វើការ តែបងប្អូនត្រូវតែមានភាពសកម្ម មានការទទួលខុសត្រូវក្នុងតួនាទីរបស់ខ្លួន បានមហាជនភាគច្រើនគាំទ្រ ខ្ញុំគ្មានអ្នកណាផ្សេងជាបក្សពួកក្រៅពីបងប្អូនយើងទាំងអស់គ្នានោះទេ។ ដូច្នោះខ្ញុំសូមអំពាវនាវអោយបងប្អូនទាំងអស់ខិតខំពង្រឹងការងារ ចំពោះអ្នកដែលធ្វើបានល្អហើយសូមខំប្រឹងបន្តទៀត ចំពោះអ្នកដែលធ្វើមិនសូវបានល្អសូមពង្រឹងឡើងវិញ ទោះបីធ្លាប់ឮថាកន្លងមកបងប្អូនយើងធ្លាប់ប្តឹងសុំដកអតីតអភិបាលខេត្តចាស់ក៏ដោយ ព្រោះបើយើងមិនប្រឹងដើម្បីអិវឌ្ឍន៏ខេត្តយើងដោយខ្លួនយើងទេនោះ វាហាក់បីដូចយើងមិនសមជាមន្ត្រីបំរើប្រជាជន ជាក្តីសង្ឃឹមរបស់ប្រទេសជាតិទេ។ ការប្រឹងប្រែងរបស់យើងប៉ុណ្ណឹងឃើញថាល្អហើយ ប៉ុន្តែបើប្រៀបធៀបជាមួយការខំប្រឹងរបស់សម្តេចតេជោនោះយើងត្រូវខំប្រឹងទ្វេរដងទើបត្រូវ យើងមិនអាចបណ្តោយឱកាសអភិវឌ្ឍន៏ខេត្តរបស់យើងអោយកន្លងហួសទៅដោយឥតប្រយោជន៏ឡើយ៕

image image

ដោយៈហ្វេសប៊ុកលោកអភិបាលខេត្តព្រះសីហនុ

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print