កម្មករកម្មការនីរោងចក្រគល័ស្តាប្រមាណ២៥០នាក់តវ៉ាបិទផ្លូវ២១៧ ខណ្ឌដង្កោ បង្កការកក់ស្ទះជាខ្លាំង

ចែករំលែក៖

ភ្នំពេញ៖ កម្មករកម្មការនីនៅរោងចក្រគលរ័ស្តា(កាត់ដេរសំភារះផ្ទះបាយនិងសំភារះការិយាលយ័) ប្រមាណ២៥០នាក់ បានបន្តប្រមូលផ្តុំធ្វើការតវ៉ាបិទផ្លូវ នៅខាងមុខរោងចក្រស្ថិតនៅផ្លូវ២១៧ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២០ ខែឧសភាឆ្នាំ២០២៥ ។

​ ការតវ៉ាបិទផ្លូវនេះដឹកនាំដោយសហពន្ធ័សហជិព(គ្មាន)មូលហេតុ, ដោយសារថៅកែរោងចក្រគលរ័ស្តា ផ្លាស់ប្តូរពីរទីតាំងចាស់ទៅទីតាំងថ្មីនៅខេត្តតាកែវវិញ។
​ ក្នុងការតវ៉ាខាងលេីនោះ​ កម្មករកម្មការនីសំណូមពរទាមទារចំនួន៥ចំណុច។
១/សូមអោយរោងចក្រគិតប្រាក់ខែចុងក្រោយ។
២/ សូមអោយរោងចក្រគិតប្រាក់បំណាច់ឆ្នាំនៅសល់។
៣ /សូមអោយរោងចក្រគិតប្រាក់អតិតភាពដែលមាន។
៤ /សូមរោងចក្រគិតប្រាក់ការជូនដំណឹង(រោងចក្របានជូនដំណឹងហើយ)។
៥/ សូមអោយរោងចក្រគិតប្រាក់សងជំងឺចិត្ត(កិច្ចសន្យាការងារ។

...

បច្ចុប្បន្នដោយមានការសំរបសំរួលពីរក្រសួងការងារបានឯកភាពគ្នាបានចំនួន៤ចំណុច នៅសល់១ចំណុចចុងក្រោយខាងរោងចក្រនឹងខាងតំណាងកម្មករកម្មការនីសូមលើកយកទៅពិភាក្សារបន្តនៅខាងមុខ។​ បញ្ជាក់៖​ សះជាចំនួន៤ចំណុចខាងលេីនៅមិនទាន់ត្រូវរ៉ូវគ្នានៅ(ចំណុចទី៥) គឺសូមឲ្យរោងចក្រគិតប្រាក់សងជំងឺចិត្ត(កិច្ចសន្យាការងារ)៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print