លោក ម៉ាន់ វណ្ណដា បរិច្ចាគ ១០លានរៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងឱកាសនៃយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា, លោក ម៉ាន់ វណ្ណដា លិល្បះករចម្រៀងដ៏ល្បីនៅកម្ពុជា បានបរិច្ចាគថវិកាចំនួន ១០ លានរៀល ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ចូលរួមរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាដែលកំពុងមានបេសកកម្មជួយសង្រ្គោះជីវិត ទារក និងកុមារនៅកម្ពុជា រាប់លាននាក់ ដោយមិនគិតថ្លៃ។

ដើម្បីចូលរួមគាំទ្រ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥, សូមបរិច្ចាគតាមរយៈលេខគណនីរបស់មូលនិធិនៅគ្រឹះស្ថានហិរញ្ញវត្ថុទាំង ១៦ ដែលជាដៃគូរ (ដូចមានក្នុងរូបភាពជូនភ្ជាប់) ឬតាមរយៈគណនីរបស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅធនាគារអេស៊ីលីដា លេខ ០០០១-០៣៤១២៧៣៨១៣ សម្រាប់ប្រាក់រៀល និង ០០០១-០៣៤១២៧៣៨២៤ សម្រាប់ប្រាក់ដុល្លារអាម៉េរិក ឬតាមរយៈ QR Code ដូចមានក្នុងរូបភាពខាងក្រោម។

សម្រាប់ព័ត៌មានបន្ថែម, សូមធ្វើការទំនាក់ទំនងលេខទូរសព្ទ៖ ០៩៩ ៣៣៣ ១៣៣, ០១២ ២៣៥ ៥៨២, ០៨៨ ៩២៤ ៥៣៣៨, ឬ ០១៦ ៨០៨ ៩០៥។

ការបរិច្ចាគរបស់លោកអ្នកពិត ជាមានតម្លៃណាស់ ក្នុងជួយសង្រ្គោះជីវិត ទារក និងកុមារនៅកម្ពុជា។

សូមចូលរួមបរិច្ចាគតាមរយៈតំណនេះ ៖  https://epayment.acledabank.com.kh/wRx1Z4Gzqzi8zMDq/pay ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print